Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គលេខាធិការ​សហព័ន្ធ​ការ៉ាតេ៖​ ការ​ប្រកួត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កីឡាករ​ កីឡា​ការិនី​មាន​ការ​យល់ដឹង​កាន់​តែ​ច្រើន​

  • បោះពុម្ព

អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា ថាតាមរយៈការប្រកួតពីមួយឆ្នាំទៅមួយឆ្នាំគឺកីឡាករ កីឡាការិនី មានការយល់ដឹង និងរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធខាងលើបានលើកឡើងថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលទើបបញ្ចប់ទៅនេះមើលឃើញថាកីឡាករ កីឡាការិនី ចូលរួមប្រកួតប្រជែងមានការយល់ដឹងកាន់តែច្រើនអំពីច្បាប់ទម្លាប់នៃការប្រកួតផ្សេងៗ។ ការធ្វើឲ្យមានភាពថ្លៃថ្នូរ និងការគោរពនូវក្រមសីលធម៌កីឡាគឺជាគោលការណ៍សំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាឲ្យរីកចម្រើន។

ឯកឧត្ដមបានពាំនាំការផ្ដាំផ្ញើរបស់ប្រធានសហព័ន្ធឯកឧត្ដម អូនព័ន្ធ មុន្នីរ័ត្ន ឲ្យកីឡាករ កីឡាការិនីទាំងអស់បន្តខំប្រឹងប្រែងហ្វឹកហាត់ បង្កើនគុណផលឲ្យមានបន្ថែមទៀត។ ពិសេសត្រូវហ្វឹកហាត់ឲ្យបានជាប់លាប់ល្អដើម្បីត្រៀមការប្រកួតនៅពេលខាងមុខដូចជាស៊ីហ្គេម ឆ្នាំ២០២៥។

បញ្ជាក់ដែរថា សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបិទបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ របស់ខ្លួនហើយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅសាលក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ចំណាត់ថ្នាក់លេខ១ ក្លឹបការ៉ាតេក្រសួងការពារជាតិ ឈ្នះមេដាយសរុប ២៦គ្រឿង លេខ២ ក្លឹបក្រសួងសេដកិច្ច និងហិរញ្ញវត្ថុ ឈ្នះមេដាយសរុប ២១ និងលេខ៣ ក្លឹបក្រសួងមហាផ្ទៃ ឈ្នះមេដាយសរុប ១១គ្រឿង៕

ដកស្រង់ពី៖ Sabay