Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រកឃើញម្ចាស់ជយលាភី ក្នុងកម្មវិធី ធីតាឯកសង្ក្រាន្ដរដូវកាលទី៥ យប់មិញ លំដាប់រងទី១ ក៏រំភើបខ្លាំងដែរ

  • បោះពុម្ព

កម្មវិធីប្រឡង ធីតាឯកសង្ក្រាន្ដរដូវកាលទី៥ បានរកឃើញម្ចាស់ជយលាភីហើយកាលពីយប់ថ្ងៃទី១៤ ខែន្រា ឆ្នាំ២០២៤។

គឺបានទៅលើកញ្ញា គឺ ស្រីនុត បេក្ខនារីមកពីខេត្ដសៀមរាប។ តាមរយៈលទ្ធផលប្រកាសនោះ លំដាប់រងទី១ គឺ កញ្ញា ទិត្ដ ដាវិ ដែលជាតារាសម្ដែង និងម៉ូដែលវ័យក្មេង ក៏រំភើបមិនធម្មតាដែរ ដោយកញ្ញាបានឈរនៅលើវេទិកាទទួលពានរង្វាន់ និងពាក់ឈៀង ក្រោមក្រសែភ្នែកមហាជនទាំងក្នុងកន្លែងវេទិកាផ្ទាល់ ទាំងនៅតាមការLive ផ្ទាល់តាមបណ្ដាញសង្គម។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម្ចាស់ជយលាភីលំដាប់រងទី១ ទិត្ដ ដាវិ បានបង្ហាញអារម្មណ៍ពិតថា វាមិនមែនជាអភីនិហា មិនមែនជាការចៃដន្យ គឺគ្រប់យ៉ាងកើតចេញពីការខំប្រឹងទាំងកម្លាំងកាយចិត្ត ទម្រាំកញ្ញាបានក្លាយជាម្ចាស់ជយលាភី សម្រេចតាមក្ដីបំណងរបស់កញ្ញាជាយូរមកហើយនោះ។

ទន្ទឹមនឹងការអគុណក្រុមការងារ មហាជន និងអ្នកគាំតាំងពីកម្មវិធីចាប់ផ្ដើមរហូតដល់ចប់ ហើយទទួលបានលទ្ធផលគួរជាទីមោទនភាពនៅពេលនេះ។ កញ្ញា ទិត្ដ ដាវិ ក៏ឆ្លៀតអរគុណ និងផ្ដល់កម្លាំងចិត្ដខ្លួនឯង ព្រមទាំងអ្នកម្ដាយជាទីគោរព ស្រឡាញ់ ដោយកញ្ញាលើកឡើងថា អ្នកម្ដាយដែលគ្មានអ្វីគ្រប់យ៉ាង តែជាអ្នកម្ដាយដែលផ្ដល់គ្រប់យ៉ាងឲ្យនាង មិនចាញ់ម្ដាយគេដទៃ។

សូមបញ្ជាក់ថា កញ្ញា ទិត្ដ ដាវិ គឺជាបុគ្គលិកឆ្នើមនៅក្នុងក្រុមហ៊ុនដ៏ធំមួយ បន្ទាប់ពីរៀនចប់ថ្នាក់ឧត្ដមសិក្សា។ បច្ចុប្បន្ន ដាវិ ក៏ឆ្លៀតរៀនរាំរបាំ ដើរម៉ូដ និងសម្ដែង។ ដើម្បីបង្ហាញពីសមត្ថភាពកញ្ញាក៏ធ្លាប់បានសម្ដែងនូវខ្សែភាពយន្ដ និងស្ពតពាណិជ្ជកម្មមួយចំនួនដែរ។ ជាក់ស្ដែងតាមរយៈខ្សែភាពយន្ដខ្លីមួយដែលនិពន្ធ និងដឹកនាំដោយក្រុមការងារSabay កាលពីពេលថ្មីៗកន្លងទៅនេះ ត្រូវបានទស្សនិកមើលឃើញថា កញ្ញាមានដុងសិល្បៈមិនធម្មតាឡើយ៕

ដកស្រង់ពី៖Sabay