Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធាន​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ៖​ ជំរុញឱ្យអត្តពលិក ថ្នាក់ដឹកនាំ យកចិត្តទុកដាក់ត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី

  • បោះពុម្ព

ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានជំរុញឱ្យកីឡាករ កីឡាការិនី គ្រូបង្វឹក ថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យទទួលបានលទ្ធផលល្អក្នុងការប្រកួតទាំងលក្ខណៈជាតិ និងអន្តរជាតិ ជាពិសេសការជំរុញ និងអភិវឌ្ឍថ្នាលផ្ដោតត្រៀមលក្ខណៈឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ។

ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធបានលើកឡើងថា ស្ថិតក្នុងបរិយាកាសដ៏រីករាយនេះក្នុងនាមសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាសូមអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំការប្រកួតកីឡាការប្រកួតនេះធ្វើឡើងក្នុងគោលបំណងដើម្បីបំផុសដល់ស្រទាប់មហាជន និងសិស្ស-និស្សិត រាជធានី-ខេត្ត។ ជាមួយគ្នានេះដែរដើម្បីលើកកម្ពស់បច្ចេកទេស និងវាស់ស្ទង់សមត្ថភាពរបស់កីឡាករ កីឡាការិនី ជាពិសេសតាមរបាយការណ៍គណៈកម្មការរៀបចំការប្រកួតទទួលបាននូវ បទពិសោធនខ្ពស់ ក្នុងការរៀបចំ។

បញ្ជាក់ដែរថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ របស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុនេះមានក្រុមចូលរួមសរុបមានចំនួន ១៦សមាគម-ក្លឹប ស្មើនឹង១៨ក្រុម ដោយរាជធានីភ្នំពេញមានចំនួន ១៥ក្រុម ខេត្តកំពង់ឆ្នាំងចំនួន ៣ក្រុម។ កីឡាករ កីឡាការិនី សរុបចំនួន ៩៣នាក់ក្នុងនេះកីឡាករចំនួន ៧៣នាក់ (បុរស ក១ មានចំនួន ៥១នាក់ ក២ មាន ២២នាក់) និងកីឡាការិនី ចំនួន ១១នាក់។ វិញ្ញាសាដាក់ឱ្យប្រកួតមានចំនួន ៧វិញ្ញាសារួមមាន៕

ដកស្រង់ពី៖ Sabay