Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូរទស្សន៍ TOWN​ មាន​មហិច្ឆតា​ចង់​ឲ្យ​កីឡាករ​ខ្មែរ​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ទាំង ​គុន​ខ្មែរ​ Kick Boxing MMA

  • បោះពុម្ព

ទូរទស្សន៍ TOWN មានមហិច្ឆតាចង់ឲ្យកីឡាករខ្មែរឈ្នះខ្សែក្រវាត់ពិភពលោកទាំង គុនខ្មែរ Kick Boxing MMAទីប្រឹក្សា និងស្ថាបនិកសង្វៀន TOWN បង្ហាញពីមហិច្ឆតាជំរុញ និងលើកស្ទួយកីឡាករខ្មែរឲ្យដល់កម្រិតកំពូលដូចជាឈ្នះខ្សែក្រវាត់ពិភពលោក គុនខ្មែរ Kick Boxing និង MMA ជាដើម។

លោក TOMMY KIM បានឲ្យដឹងថា នាពេលកន្លងទៅកម្មវិធីប្រកួតធំៗ និងចម្រុះជាតិសាសន៍គឺទូរទស្សន៍ TOWN បង្កើតឲ្យមានជាបន្តបន្ទាប់។ បន្ថែមពីនេះទៅទៀតគឺឥលូវឈានដល់ការពង្រីកផ្សព្វផ្សាយថ្មីមួយទៀតហើយគឺការបង្កើតការប្រកួតថ្មី GANZBERG KUN KHMER KUNG FU ដោយមានផ្សាយរហូតដល់ប្រទេសចិនឯណោះ។

ទីប្រឹក្សារបស់ TOWN រូបនេះបញ្ជាក់ច្បាស់ៗថាមហិច្ឆតាស្ថានីយរបស់លោកមិនត្រឹមផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិនោះទេគឺជំរុញកីឡាករគុនខ្មែរឲ្យខ្លាំងឈានដល់ឈ្នះខ្សែក្រវាត់កម្រិតពិភពលោកទាំងផ្នែកគុនខ្មែរ MMA KICK BOXING ដូចគ្នា។ នៅពេលនេះ TOWN គឺព្យាយាមបង្កើតឲ្យមានជាការប្រកួតដើម្បីបន្សាំបណ្ដើរៗហើយដែរឈានទៅសម្រេចមហិច្ឆតាខាងលើ។

 ការលើកឡើងរបស់លោក TOMMY KIM នេះធ្វើឡើងកាលពីម្សិលមិញក្នុងឱកាសសន្និសីទសារព័ត៌មានប្រកាសពីកម្មវិធីប្រកួតថ្មី GANZBERG KUN KHMER KUNG FU នៅស្ថានីយទូរទស្សន៍ TOWN៕




ដកស្រង់ពី៖ Sabay