Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មាន់ខ្នាយមាស​ Tottenham Hotspur ប្រម៉ាញ់បានអតីតខ្សែប្រយុទ្ធ តោខៀវ​ Chelsea ពូកែស៊ុតដូចព្យុះ

  • បោះពុម្ព

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានចុះហត្ថលេខាលើខ្សែប្រយុទ្ធអាល្លឺម៉ង់ Timo Werner ក្នុងលក្ខខណ្ឌខ្ចីជើងពី RB Leipzig រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

កីឡាករ Timo Werner បាននិយាយថា “ខ្ញុំបាននិយាយជាមួយអ្នកគ្រប់គ្រង ក្លឹបSpurs លោក Ange Postecoglou ហើយនេះគឺជាការសន្ទនាដ៏ល្អមួយ”។ ខ្សែប្រយុទ្ធអាល្លឺម៉ង់រូបនេះ បន្តថា "លោក Ange Postecoglou បានផ្តល់ឱ្យខ្ញុំភ្លាមៗនូវអារម្មណ៍មួយដែលខ្ញុំត្រូវការដើម្បីចូលរួមជាមួយក្លឹប អង់គ្លេសមួយនេះ” ។

Werner មានបទពិសោធន៍នៅ Premier League ជាមួយ Chelsea បន្ទាប់ពីចូលរួមជាមួយក្រុមតោខៀវក្នុងតម្លៃខ្លួន ៤៥ លានផោនពីក្លឹប Leipzig ក្នុងឆ្នាំ ២០២០។ ខ្សែប្រយុទ្ធរូបនេះ ស៊ុតបញ្ចូលទីបាន ២៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៨៩ លើកសម្រាប់ Chelsea ដោយឈ្នះពានរង្វាន់ Champions League, Super Cup និង Club World Cup មុនពេលត្រលប់ទៅលេងឱ្យ Leipzig វិញ ក្នុងឆ្នាំ ២០២២ ។

គួរឱ្យដឹងថា Werner បានស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងការបង្ហាញខ្លួន ១៤ ដងក្នុងរដូវកាលនេះ ប៉ុន្តែខកខានការប្រកួតមិត្តភាពកាលពីថ្ងៃសៅរ៍ជាមួយ St Gallen ដោយសារតែកិច្ចពិភាក្សាផ្ទេរកំពុងធ្វើឡើងជាមួយ Tottenham ៕

ដកស្រង់ពី៖ Sabay