Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រេស៊ីល​តែង​តាំង​គ្រូ​បង្វឹក​ថ្មី

  • បោះពុម្ព

សហព័ន្ធបាល់ទាត់ប្រេស៊ីល បានសម្រេចតែងតាំងលោក Darival Junior ជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិប្រេស៊ីល។កុងត្រារបស់លោកមានសុពលភាពរយៈពេល ២ ឆ្នាំ រហូតដល់ចប់កម្មវិធី World Cup ឆ្នាំ ២០២៦។

ការតែងតាំងលោក Darival ធ្វើឡើងក្រោយ គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បានសម្រេចតកុងត្រាថ្មីជាមួយក្លឹបយក្សអេស្ប៉ាញរហូតដល់ខែមិថុនា ឆ្នាំ២០២៦។

នេះបើទោះជាមានរបាយការណ៍ជាច្រើនបានលើកឡើងថា លោក Ancelotti នឹងមកដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល ពេលដែលចប់កុងត្រាជាមួយ Real Madrid នៅខែមិថុនា ឆ្នាំ២០២៤ ក៏ដោយ។

មុនតែងតាំងលោក Drival សហព័ន្ធបាល់ទាត់ប្រេស៊ីល បានបញ្ចប់តំណែងគ្រូបង្វឹកបណ្ដោះអាសន្ន Fernando Dinz។ លោក Dinz បានមកកាន់តំណែងនេះកាលពីខែកក្កដា ឆ្នាំ ២០២៣។

លោក Darival Junior មានបទពិសោធន៍ដឹកនាំក្លឹបប្រមាណ ២០ ឆ្នាំ ហើយធ្លាប់ដឹកនាំក្លឹបធំៗនៅប្រេស៊ីលដូចជាក្លឹប Falmengo និង Sao Paulo ជាដើម។ លោក Darival ត្រូវបានរំពឹងថា នឹងរៀបចំឡើងវិញនូវទម្រង់លេងរបស់ក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ត្រៀមកម្មវិធី World Cup ២០២៦។

ក្លឹបខានឈ្នះពានរង្វាន់នេះជាង ២២ ឆ្នាំហើយ។ លើកចុងក្រោយដែល ប្រេស៊ីលឈ្នះ World Cup គឺនៅឆ្នាំ ២០០២៕