ក្លឹបនៅ MLS ចាប់អារម្មណ៍ចង់បាន Lloris ពី Spurs
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
ក្លឹបអាមេរិក Los Angeles កំពុងទាក់ទងចង់បាន Hugo Lloris ពីក្លឹប Tottenham Hotspur នៅក្នុងពេលនេះ ។ នេះបេីយោងតាមការចុះផ្សាយរបស់ BBC នៅក្នុងថ្ងៃនេះ។
បេីយោងតាមប្រភពខាងលេី Spurs ក៏បានបេីកភ្លេីងខៀវឲ្យអ្នកចាំទីរូបនេះផ្លាស់ចេញផងដែរ។ នេះក៏ព្រោះតែ Spurs ត្រូវចំណាយលេីប្រាក់ពលកម្មខ្ពស់ទៅលេី Lloris។
បច្ចុប្បន្ន Lloris មានប្រាក់ឈ្នួលប្រចាំសប្ដាហ៍ប្រមាណ ១០ ម៉ឺនផោន។ Hugo មកលេងឲ្យ Spurs តាំងពីឆ្នាំ ២០១២មក ដោយនឹងចប់កុងត្រានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤។
កីឡាករវ័យ ៣៧ ឆ្នាំ លេងឲ្យក្លឹបសរុប ៤៤៧ ប្រកួត ក្នុងរយៈពេលប្រមាណ ១២ ឆ្នាំកន្លងមកនេះ៕