Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

AIA Pink Run​ ព្រឹកមិញ​នេះ​បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​ និង​ចង់​លើក​ស្ទួយ​កីឡា​របស់​ប្រជាជន​កម្ពុជា

  • បោះពុម្ព

ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងមុខវត្តបទុមវតី AIA Pink Run ព្រឹកមិញនេះមានការគាំទ្រច្រើនដែលនេះបង្ហាញពីការស្រឡាញ់វិស័យកីឡារបស់ប្រជាជនកម្ពុជា និងចង់លើកស្ទួយឲ្យកាន់តែល្បីល្បាញបន្ថែមទៀត។

លោក សែម ផល្លា តំណាង Cambodia Events Organizer និងជាប្រធានគណៈកម្មការរៀបចំការប្រកួតម៉ារ៉ាតុង AIA Pink Run បានឲ្យដឹងថា មានការគាំទ្រព្រឹត្តិការណ៍រត់ប្រណាំងនេះខ្លាំងក្លាបើទោះជាការផ្សព្វផ្សាយត្រឹមរយៈពេល១ខែប៉ុណ្ណោះគឺមានអ្នកចូលរួមរហូតប្រមាណ ៣៦០០នាក់ឯណោះ។

ដែលទាំងនេះសបញ្ជាក់ពីការស្រឡាញ់វិស័យកីឡាពិសេសកីឡារត់ប្រណាំង និងជិះកង់តែម្ដង។នេះជាទឹកចិត្តរបស់អ្នកចូលរួមដែលចង់លើកស្ទួយវិស័យកម្ពុជានៅកម្ពុជាឲ្យរឹតតែមានភាពរីកចម្រើន និងសំបូរព្រឹត្តិការណ៍កីឡានេះបន្ថែមទៀត។

អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះគឺការចូលរួមជាង ១០០០នាក់របស់កុមារៗមានចំនួនច្រើនបង្ហាញពីការយកចិត្តទុកដាក់របស់អាណាព្យាបាលដោយព្យាយាមបណ្ដុះស្មារតីកីឡាដល់កូនៗ និងជំរុញលើកទឹកចិត្តឲ្យពួកគេស្រឡាញ់ យល់ដឹកពីសារប្រយោជន៍កីឡាផងដែរ។

បញ្ជាក់ដែរថា ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ នៅមុខវត្តបទុមវតីក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន និងថ្នាក់ដឹកនាំជាច្រើនទៀត។ អ្នកចូលរួមសរុបប្រមាណ ៣៦០០នាក់។

ព្រឹត្តិការណ៍មួយនេះធ្វើឡើងដើម្បីអបអរសមិទ្ធផលដែលកម្ពុជាម្ចាស់ផ្ទះទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។ នេះជាការស្វែងរកនូវថវិកាដើម្បីមនុស្សធម៌ផងដែរជួយដល់អង្គការសប្បុរសធម៌ និងមន្ទីរពេទ្យជាដើម៕