Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Lionel Messi ចាប់ផ្តើមលេងឱ្យឈុតយុវជន Barcelona រហូតវិវត្តន៍ខ្លួនក្លាយជាវីរបុរសរបស់ក្លឹប

  • បោះពុម្ព

Lionel Messi មានឈ្មោះពេញថា Lionel Andrés Messi នឹងត្រូវបានគេហៅផងដែរថា Leo Messi កើតថ្ងៃទី 24 ខែមិថុនា ឆ្នាំ 1987 នៅ Rosario ប្រទេសអាហ្សង់ទីន។

កីឡាករបាល់ទាត់ដែលកើតនៅប្រទេសអាហ្សង់ទីនរូបនេះ បានទទួលពានរង្វាន់ Ballon d'Or ចំនួន7ដង និងជាកីឡាករកំពូលរបស់ពិភពលោក។ នៅឆ្នាំ 2022 Messi បានជួយអាហ្សង់ទីនឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា។

Messi បានចាប់ផ្តើមលេងបាល់ទាត់តាំងពីក្មេង ហើយនៅឆ្នាំ 1995 បានចូលរួមជាមួយក្រុមយុវជនរបស់ Newell's Old Boys (ក្លឹបបាល់ទាត់លំដាប់កំពូលដែលមានមូលដ្ឋាននៅ Rosario) ប្រទេសអាហ្សង់ទីន ។

នៅអាយុ 13 ឆ្នាំ Messi និងគ្រួសាររបស់លោក បានផ្លាស់ទីលំនៅទៅ Barcelona ប្រទេសអេស្ប៉ាញ ហើយ Messi បានចាប់ផ្តើមលេងឱ្យក្រុមអាយុក្រោម 14 ឆ្នាំរបស់ FC Barcelona ។ កីឡាកររូបនេះបានស៊ុតបញ្ចូលទីបាន 21 គ្រាប់ក្នុង 14 ប្រកួតសម្រាប់ក្រុមឈុតយុវជន។

នៅក្នុងរដូវកាល 2004-05 Messi ដែលពេលនោះមានអាយុ 17 ឆ្នាំបានក្លាយជាកីឡាករផ្លូវការវ័យក្មេងបំផុត និងជាអ្នករកគ្រាប់បាល់បាននៅលីកកំពូលអេស្ប៉ាញ La Liga ។

ទោះបីជាមានកម្ពស់ត្រឹមតែ 1.70 ម៉ែត្រ និងទម្ងន់ 67 គីឡូក្រាម ប៉ុន្តែ Messi មានភាពរឹងមាំ និងកាយសម្បទាមានតុល្យភាពល្អ នៅលើទីលាន។ Messi ប្រើជើងឆ្វេង រហ័ស និងច្បាស់លាស់ក្នុងការគ្រប់គ្រងបាល់ និងគឺជាអ្នកបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីដ៏ឆ្នើមម្នាក់ផងដែរ។

ក្នុងឆ្នាំ 2005 Messi ត្រូវបានផ្តល់សញ្ជាតិអេស្ប៉ាញ ។ នៅឆ្នាំបន្ទាប់ Messi និង Barcelona បានឈ្នះពានរង្វាន់ Champions League (ជើងឯកក្លឹបអឺរ៉ុប)។ការលេងរបស់ Messi បានបន្តរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយនៅឆ្នាំ 2008 លោកគឺជាកីឡាករលេចធ្លោបំផុតនៅលើពិភពលោក ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 បន្ទាប់ពី Cristiano Ronaldo របស់ Manchester United ក្នុងការបោះឆ្នោតសម្រាប់ Ballon d'Or នៅឆ្នាំ 2008 ។

នៅដើមឆ្នាំ 2009 Messi បានបិទរដូវកាល 2008-09 ដ៏អស្ចារ្យដោយបានជួយ FC Barcelona ឈ្នះពាន 3 ដំបូងរបស់ក្លឹប។ ក្រុមនេះបានឈ្នះជើងឯក La Liga, Copa del Rey និងពានរង្វាន់ Champions League ។

ក្នុងរដូវកាល 2009-2010 Messi ស៊ុតបញ្ចូលទីបាន 34 គ្រាប់ ក្នុងការប្រកួតក្នុងស្រុក ខណៈ Barcelona បានលើកពាន La Liga ម្ដងទៀត។ លោក ទទួលបានពានរង្វាន់ស្បែកជើងមាសជាអ្នកស៊ុតបញ្ចូលទីនាំមុខគេនៅអឺរ៉ុប ហើយរូបគេទទួលបាន Ballon d'Or មួយផ្សេងទៀត (ពានរង្វាន់នេះត្រូវបានគេស្គាល់ថា FIFA Ballon d'Or ក្នុងឆ្នាំ 2010-15) ។

នៅក្នុងឆ្នាំ 2021 Messi បានចាកចេញពីក្លឹប Barcelona និងបានទៅចូលរួមជាមួយ Paris Saint Germain នៅលីកកំពូលបារាំង។ នៅទិនោះរូបគេ បានចាប់ដៃគូលេងជាមួយមិត្តរួមក្រុម ដែលសុទ្ធសឹងជា superstar បាល់ទាត់ដូចជា Neymar និង Mbappe ជាដើម។

នៅទឹកដីបារាំង Messi បានឈ្នះពាន Ballon d’Or ជាថ្មីម្តងទៀតនៅឆ្នាំ 2021។ កីឡាករអាហ្សង់ទីនរូបនេះ បានជួយក្លឹបអ្នកមានបារាំង PSG ឈ្នះពានលីកកំពូលបារាំង Ligue 1។

ក្រោយមកទៀត ពោលគឺនៅក្នុងឆ្នាំ 2023 Messi បានសម្រេចទៅចូលរួមជាមួយក្លឹប Inter Miami នៅលីកកំពូល Major League Soccer សហរដ្ឋអាមេរិក។ដោយឡែក នៅក្នុងភារកិច្ចជាមួយជម្រើសជាតិវិញ បន្ទាប់ពីអាហ្សង់ទីន ត្រូវបានចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ Copa ដែលជាការចាញ់វគ្គផ្តាច់ព្រ័ត្រជាលើកទី 3 ជាប់ៗគ្នារបស់ក្រុមនៅក្នុងការប្រកួតដ៏សំខាន់មួយ Messi បាននិយាយថា រូបគេនឹងចាកចេញពីក្រុមជម្រើសជាតិ ប៉ុន្តែ ការប្រកាសចូលនិវត្តន៍ រយៈពេលខ្លីរបស់គេមានរយៈពេលតិចជាង 2 ខែមុនពេល រូបគេបានប្រកាសពីការវិលត្រឡប់មកចូលរួមជាមួយក្រុមជម្រើសជាតិវិញ។

បន្ទាប់ពីការបញ្ចប់ចំណាត់ថ្នាក់លេខ 3 នៅ Copa América ឆ្នាំ 2019 Messi បានដឹកនាំអាហ្សង់ទីនទទួលបានជ័យជម្នះក្នុងការប្រកួត ហើយរូបគេបានទទួលពានរង្វាន់បាល់មាសផងដែរ។

ជោគជ័យរបស់គេ បានបន្តនៅ World Cup 2022 ដោយបានដឹកនាំអាហ្សង់ទីន ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ហើយ Messi បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ និងបានទាត់បាល់ប៉េណាល់ទី ដើម្បីជួយអាហ្សង់ទីន យកឈ្នះលើបារាំង និងលើកពាន World Cup 2022 នៅប្រទេសកាតា។ Messi បានឈ្នះបាល់មាសរបស់ World Cup ដោយក្លាយជាកីឡាករបុរសដំបូងគេដែលទទួលបានពានរង្វាន់នោះពីរដង៕