Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

UEFA ប្រកាស​ពន្យារ​ពេល​រាល់​ប្រកួត​អន្តរជាតិ​នៅ​អ៊ីស្រាអែល

  • បោះពុម្ព

ស្ថាប័នបាល់ទាត់អឺរ៉ុបដែលហៅកាត់ថា UEFA ប្រកាសពន្យាររាល់ការប្រកួតបាល់ទាត់អន្តរជាតិ ដែលគ្រោងធ្វើឡើងនៅទឹកដីអ៊ីស្រាអែលនៅអំឡុង ២សប្ដាហ៍ខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

អ៊ីស្រាអែលនៅពេលនេះដែរ កំពុងតែស្ថិតនៅក្នុងស្ថានភាពសង្គ្រាម ដោយសារតែមានការវាយប្រហារគ្នាកាលពីចុងសប្ដាហ៍កន្លងទៅ ដែលបណ្ដាលឱ្យមនុស្សជាង ១ពាន់នាក់ហើយបានបាត់បង់ជីវិត។

ជាមួយគ្នានេះដែរ ដោយបារម្ភពីបញ្ហាសុវត្ថិភាព UEFA សម្រេចថា ប្រកួតអន្តរជាតិដែលគ្រោងធ្វើឡើងនៅអ៊ីស្រាអែល អំឡុង ២សប្ដាហ៍ខាងមុខនេះនឹងធ្វើការពន្យាររហូតដល់អ៊ីស្រាអែលរៀបចំសន្តិសុខ និងសណ្ដាប់ធ្នាប់ឡើងវិញ។

ប្រកួតដែលត្រូវពន្យារនោះរួមមាន ប្រកួតវគ្គជម្រុះនៃព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប UEFA Euro 2024 រវាងអ៊ីស្រាអែល និងស្វីស ព្រមទាំងប្រកួតឈុតយុវជនអាយុក្រោម ២១ឆ្នាំ និងអាយុក្រោម ១៧ឆ្នាំ៕