Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រី VAR ត្រូវ​បាន​បញ្ឈរ​ជើង ក្រោយ​បង្ក​កំហុស​នៅ​ប្រកួត​ Spurs និង Liverpool

  • បោះពុម្ព

លោក Darren England មន្ត្រីអាជ្ញាកណ្ដាលទទួលបន្ទុកលើវីដេអូជំនួយ VAR ត្រូវបានបញ្ឈរជើងមិនឱ្យធ្វើជាមន្ត្រីអាជ្ញាកណ្ដាលទី៤ នៅក្នុងប្រកួតរវាង Nottingham Forrest និង Brentford កាលពីថ្ងៃអាទិត្យ ក្រោយប្រព្រឹត្តិកំហុសនៅក្នុងប្រកួតរវាងក្លឹប Liverpool និង Tottenham Hotspur កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

នៅក្នុងប្រកួតរវាង Spurs និង Liverpool គ្រាប់បាល់ជំហរក្រៅល្បែងរបស់កីឡាករ Luis Diaz នៅតង់ទី១ ត្រូវបានអនុញ្ញាតឱ្យយកជាការ ដោយលោក England ដែលនៅពេលនោះជាអ្នកទទួលបន្ទុកលើ VAR។

គ្រាប់បាល់នេះត្រូវបានអ្នកជំនាញបាល់ទាត់យល់ថា ជាគ្រាប់បាល់ផ្លាស់ប្ដូរបរិយាកាសនៃការប្រកួត ស្របពេលដែលការប្រកួតនៅលទ្ធផល ០-០។ ទោះជាយ៉ាងណាក៏ដោយ Liverpool នៅតែបង្ហាញក្ដីមិនសប្បាយចិត្តនឹងស្ថានការណ៍នេះ ហើយយល់ថា ភាពមិនប្រក្រតីបង្កឡើងដោយមនុស្សធ្វើឱ្យប៉ះពាល់ដល់កីឡាបាល់ទាត់។

Liverpool ថែមទាំងអះអាងថា ខ្លួននឹងស្វែងរកវិធានការផ្សេងៗ ដើម្បីឆ្លើយតបនឹងរឿងនេះ៕