Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Martinez រង​របួស​ធ្ងន់ត្រូវ​វះកាត់

  • បោះពុម្ព

ខ្សែការពារ Lisandro Martinez បានរងរបួសប្រអប់ជើងស្ដាំ ហើយត្រូវទទួលការវះកាត់នាពេលដ៏ខ្លីខាងមុខ។

នេះបើតាមលោក Erik Ten Hag អ្នកចាត់ការ Manchester United។Martinez ត្រូវបានក្រុមគ្រូពេទ្យបានលើកចេញភ្លាម បន្ទាប់ពីរងរបួសប្រអប់ជើងស្ដាំ កាលពីប្រកួតបិសាចក្រហមជាមួយ Arsenal កាលពីដើមខែមុន។

ទោះជាយ៉ាងណា កីឡាករបានបន្តចូលលេងក្នុងប្រកួតជាមួយ Brighton និង Bayern Munich។ យោងតាមការចុះផ្សាយរបស់ The Sun ខ្សែការពារអាហ្សង់ទីនបានប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដើម្បីជម្នះមុខរបួស ហើយចូលលេងជួយក្រុម។

បើតាម Fabrizio Romano ក្លឹបបិសាចក្រហមបានធ្វើតេស្ដប្រអប់ជើងស្ដាំរបស់ Martinez ទើបរកឃើញថាកីឡាករមានរបួសធ្ងន់ធ្ងរ ហើយទាមទារការវះកាត់។ ការវះកាត់នឹងធ្វើឡើងមិនយូរជាង ២ ថ្ងៃទៀត ហើយបើវះកាត់បានជោគជ័យ កីឡាករនឹងត្រូវសម្រាករយៈពេល ២ ទៅ ៣ ខែ។

Martinez ទើបតែវះកាត់ប្រអប់ជើងស្ដាំកាលពីខែមេសា ឆ្នាំនេះតែប៉ុណ្ណោះ។ កាលនោះកីឡាករសម្រាកប្រមាណ ៣ ខែ។ ខ្សែការពារវ័យ ២៥ ឆ្នាំ Martinez បានមកចូលរួមជាមួយបិសាចក្រហមកាលពីឆ្នាំ ២០២២។

កីឡាករបានបង្ហាញទម្រង់លេងយ៉ាងល្អ ហើយក្លាយជាកីឡាករបង្គោលរបស់ក្លឹប៕