Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាករដែល​ទទួល​បាន​កាត​ក្រហម​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្

  • បោះពុម្ព

ខ្សែប្រយុទ្ធ Lee Todd គឺជាកីឡាករដែលទទួលបានកាតក្រហមដ៏លឿនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។

ក្នុងការប្រកួតកាលពីខែតុលា ឆ្នាំ ២០០០ កីឡាករ Lee Todd បានទទួលបានកាតក្រហមពីអាជ្ញាកណ្ដាលត្រឹមរយៈពេល ២ វិនាទីប៉ុណ្ណោះ ក្រោយផ្លុំកញ្ចែចាប់ផ្ដើមការប្រកួតរវាងក្លឹប Cross Farm Park Celtic និងក្លឹប Taunton East Reach Wanderers ក្នុងលីគលំដាប់ទាបមួយនៅអង់គ្លេស។

នេះមានន័យថា Lee Todd ជាកីឡាករដែលទទួលបានកាតក្រហមលឿនបំផុតក្នុងប្រវត្តិសាស្ត្រចាប់តាំងពីមានការកត់ត្រាកំណត់ត្រាបាល់ទាត់មក។ មូលហេតុដែលកីឡាកររូបនេះ ទទួលបានកាតក្រហម ហើយត្រូវបានបណ្ដេញចេញពីការប្រកួតយ៉ាងលឿនបែបនេះ គឺដោយសារជេរប្រមាថអាជ្ញាកណ្ដាល។

Todd ដែលកាលនោះលេងឲ្យក្លឹប Cross Farm Park Celtic បានឈរជិតអាជ្ញាកណ្ដាល នៅពេលមុនប្រកួតចាប់ផ្ដើម។ នៅពេលនោះ អាជ្ញាកណ្ដាលបានផ្លុំកញ្ចែដើម្បីចាប់ផ្ដើមការប្រកួត។ ទោះជាយ៉ាងណា Todd បានភ្ញាក់នឹងសំឡេងកញ្ចែ ហើយបាននិយាយពាក្យមិនសមរម្យមួយចំនួន។

យ៉ាងនេះក្ដី អាជ្ញាកណ្ដាលបានលឺពាក្យមិនសមរម្យទាំងអស់នោះ រួចក៏លើកកាតក្រហមបណ្ដេញចេញកីឡាកររូបនេះចេញពីការប្រកួតតែម្ដង។ ក្រោយការប្រកួត Todd បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនមិនបានជេរប្រមាថសំដៅទៅលើអាជ្ញាកណ្ដាលនោះទេ តែដោយសំឡេងកញ្ចែលឺខ្លាំងពេក ទើបភ្ញាក់និយាយមិនសមរម្យដូច្នេះ។

ទោះជាយ៉ាងណា ក្រុម Todd ឈ្នះ Taunton East Reach Wanderers ក្នុងលទ្ធផល ១១ ទល់នឹង ២៕