Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពូដូ ថាឱ្យតែស្មោះ ដឹងតែឱ្យអូនរស់ស្រួល! Georgina Rodriguez បង្ហាញជីវិតរស់នៅ បែបអភិជន

  • បោះពុម្ព

Georgina Rodriguez បានបង្ហាញឱ្យអ្នកគាំទ្រឃើញនូវទិដ្ឋភាពនៃរបៀបរស់នៅដ៏ប្រណីតរបស់នាងជាមួយនឹង Cristiano Ronaldo ។

នារីរូបស្រស់ដើមកំណើតអាហ្សង់ទីនរូបនេះមានអាយុ 29 ឆ្នាំដែលសព្វថ្ងៃជាម្តាយរបស់កូន 2 នាក់ក្នុងចំណោមកូន 5 នាក់របស់ Ronaldo ហើយថ្មីៗនេះនាងបានចែករំលែករូបថតមួយចំនួនពីការធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង។

នាងបានស្លៀកសម្លៀកបំពាក់រ៉ូបវែងក្នុងឈុតទីមួយ។ ចំណែកឈុតទី 2 គឺកាបូបពណ៌ស្វាយ អមជាមួយគ្រឿងអលង្ការថ្លៃៗមួយចំនួនទៀត។ រូបភាពមួយផ្សេងទៀត ត្រូវបាននាង Georgina Rodriguez ថតនៅក្នុងយន្តហោះឯកជនតម្លៃ20 លានផោនរបស់ Cristiano Ronaldo ។

គួរឱ្យដឹងថា កាលពីខែមករា កន្លងទៅ Ronaldo បានក្លាយជាកីឡាករដែលរកចំណូលបានច្រើនបំផុតមិនធ្លាប់មានបន្ទាប់ពីរូបគេបានចុះហត្ថលេខាលើកិច្ចសន្យាដែលមានប្រាក់ចំណូល 173 លានផោនក្នុងមួយឆ្នាំជាមួយក្លឹប Al-Nassr នៅលីកកំពូលអារ៉ាប់ប៊ីសាអូឌីត Saudi Pro League។

ទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ 38 ឆ្នាំរូបនេះបានខកខានក្នុងការទទួលបានពានរង្វាន់នៅក្នុងរដូវកាលដំបូងរបស់គេ នៅទីនោះ៕