Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Bellingham តាមទាន់កំណត់ត្រារបស់ Cristiano Ronaldo នៅ Real Madrid

  • បោះពុម្ព

Jude Bellingham បានស៊ុតបញ្ចូលទីម្តងទៀតសម្រាប់ Real Madrid ខណៈដែលកីឡាកររូបនេះ បានតាមស្មើកំណត់ត្រារបស់ Cristiano Ronaldo កាលពីពេលចាប់ផ្តើមរដូវកាលដំបូងជាមួយ Real Madrid។

កីឡាករវ័យ 20 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីគ្រាប់ទី 3 ឱ្យស្តេចស ក្នុងជ័យជម្នះ 3-0 លើក្រុម Girona កាលពីយប់ថ្ងៃសៅរ៍ដើម្បីជួយក្រុម Real បន្តឈរលើកំពូលតារាង LaLiga។

នេះជាការស៊ុតបាល់បញ្ចូលទី គ្រាប់ទី 7 របស់គេក្នុងគ្រប់ការប្រកួតទាំងអស់សម្រាប់ Real ចាប់តាំងពីបានផ្ទេរទៅទឹកដី Bernabeu ពី Borussia Dortmund ក្នុងកិច្ចសន្យាដែលមានតម្លៃខ្លួន ដល់ទៅ 115 លានផោន។

គ្រាប់បាល់របស់ Bellingham ក៏ជាគ្រាប់ទី 6 របស់គេនៅ LaLiga ក្នុងការបង្ហាញខ្លួនចំនួន 7 លើក ដែលនេះស្មើទៅនឹងកំណត់ត្រារបស់ Ronaldo ពីរដូវកាលដំបូង 2009/10 Real Madrid។

គ្មានកីឡាករ Real ផ្សេងទៀតក្នុងសតវត្សទី 21 ក្នុងយុទ្ធនាការបើកឆាករបស់ពួកគេអាចរកគ្រាប់បាល់បាន 6 គ្រាប់ក្រៅពី Ronaldo នោះទេ។Ruud van Nistelrooy រកបានតែ 4 គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន 7 លើកដំបូងរបស់គេ ចំណែក Gareth Bale និង Karim Benzema រកបាន 3 គ្រាប់។

Bellingham មិនមែនជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Real ពីការប្រកួតចំនួន 7 លើក ដោយ Benzema ស៊ុតបញ្ចូលទីបាន 8 គ្រាប់ក្នុងរដូវកាល 2021/22 ។

ថ្លែងបន្ទាប់ពីការឈ្នះលើ Girona កីឡាករ Bellingham បានទទូចថាជ័យជម្នះរបស់ Real គឺជាសារមួយបង្ហាញទៅកាន់គូប្រជែង LaLiga របស់ពួកគេ។ កីឡាកររូបនេះ បាននិយាយថា "វាគឺជាការជ័យជំនះ ដ៏សំខាន់មួយ"៕