Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រេស៊ីល​ទម្លាក់​កីឡាករ Man Utd ចេញ​ពី​ក្រុម​ជម្រើសជាតិ ក្រោយ​មាន​រឿងចោទប្រកាន់

  • បោះពុម្ព

អាជ្ញាធរបាល់ទាត់ប្រេស៊ីលបានទម្លាក់ខ្សែស្លាបក្លឹប Manchester United កីឡាករ Antony ចេញពីក្រុមជម្រើសជាតិត្រៀមប្រកួតជម្រុះ World Cup ២០២៦ ជាមួយក្រុមអាមេរិកឡាទីន ក្រោយពីលេចឮដំណឹងថា កីឡាករវ័យ ២៣ឆ្នាំរូបនេះបានប្រើអំពើហិង្សាទល់នឹងមិត្តស្រីរបស់ខ្លួន។

Antony ត្រូវបានអតីតមិត្តស្រីរបស់ខ្លួននាង Gabriela Cavallin ចោទថា កាលពីខែមករាកន្លងទៅ លោកបានវាយប្រហារនាងនៅក្នុងបន្ទប់សណ្ឋាគារទីក្រុងមេនឆេស្ទើរ បង្កជារបួសនៅនឹងក្បាល ដែលតម្រូវឱ្យនាងទទួលយកការព្យាបាលពីសំណាក់គ្រូពេទ្យ។

យ៉ាងណាមិញ Antony ឆ្លើយបដិសេធនឹងការចោទប្រកាន់នេះ។ ទោះជាបែបនេះក្ដី អាជ្ញាធរអង់គ្លេស និងប្រេស៊ីលបានធ្វើការស៊ើបអង្កេតលើការចោទប្រកាន់នេះ៕