Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

PL លេង​បាន ១ខែ Man City ឈរកំពូល​តារាង

  • បោះពុម្ព

លីគកំពូលអង់គ្លេស Premier League លេងបាន ៤សប្ដាហ៍មកហើយ ដោយក្នុងនោះដែរ ក្លឹបមេឃខៀវ Manchester City ឈរលេខ ១ ដោយមាន ១២ពិន្ទុពេញ។

ចាប់តាំងពីលីគអង់គ្លេសបើកឆាកនៅដើមខែសីហាមក Man City ឈ្នះទាំង ៤ប្រកួត។ បន្ទាប់ពី Man City មាន ៤ក្លឹបដែលមាន ១០ពិន្ទុស្មើគ្នា។

ក្លឹបទាំងនោះរួមមាន Tottenham Hotspur, Liverpool, West Ham United និងក្លឹបកាំភ្លើងធំ Arsenal។ ចំណែកឯក្លឹប Manchester United និង Chelsea វិញធ្លាក់ដល់លេខ ១១ លេខ ១២ឯណោះ។

បិសាចក្រហម Man Utd លេង ៤ប្រកួត ឈ្នះ២ដង និងចាញ់ ២ដង រីឯ Chelsea វិញចាញ់ ២ដង ស្មើ ១ដង និងឈ្នះ១ដង ហើយមាន ៤ពិន្ទុក្នុងដៃ៕