Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Neuer ត្រលប់​មក​ជួយ​ Bayern វិញ ក្រោយ​អវត្តមាន​ប្រមាណ ៩ខែ

  • បោះពុម្ព

អ្នកចាំទីអាល្លឺម៉ង់កីឡាករ Manuel Neuer បានត្រលប់មកហាត់នៅ Bayern Munich វិញហើយ ក្រោយពីអវត្តមានប្រមាណ ៩ខែ។ នេះបើតាមការប្រកាសជាផ្លូវការរបស់ក្លឹបយក្សអាល្លឺម៉ង់នៅក្នុងថ្ងៃអង្គារនេះ។

កីឡាករូបនេះបានបាក់ជើងអំឡុងពេលលេងស្គី កាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅ ក្រោយពេលដែលខ្លួនបំពេញភារកិច្ចជូនក្រុមជម្រើសជាតិអាល្លឺម៉ង់ចប់សព្វគ្រប់នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ដែលប្រព្រឹត្តិទៅនៅប្រទេសកាតា។

អំឡុងពេលដែលបុរសវ័យ ៣៧ឆ្នាំរូបនេះអវត្តមាន តំណែងអាវលេខ ១ របស់ Bayern Munich ត្រូវបានជំនួសវិញដោយកីឡាករអាល្លឺម៉ង់ Sven Ulreich។ សារព័ត៌មាន Goal ចុះផ្សាយថា Ulreich នឹងនៅបន្តពាក់អាវលេខ ១ដដែល រហូតដល់ Neuer បានលេងពេញដៃពេញជើង៕