Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Roma ចង់​បាន​ Lukaku ពី​ Chelsea ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​

  • បោះពុម្ព

ក្លឹប Roma ចង់បានខ្សែប្រយុទ្ធ Romelu Lukaku ពីក្លឹប Chelsea ក្នុងលក្ខខ័ណ្ឌខ្ចីជើងសម្រាប់រដូវកាលឆ្នាំ២០២៣/២៤នេះ។ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។

Roma និង Chelsea ក៏ដូចជា Lukaku បានធ្វើការចរចាគ្នាកាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ ដោយខាង Roma បានដាក់ដេញយកកីឡាករនេះក្នុងលក្ខខ័ណ្ឌខ្ចីជើងដោយឲ្យថ្លៃ ៥លានអ៊ឺរ៉ូ។

សំណើចង់បាន Lukaku ក្នុងលក្ខខ័ណ្ឌខ្ចីជើងនេះគឺមិនលក្ខខ័ណ្ឌឲ្យ Roma ទិញយកពី Chelsea នោះទេ។ Lukaku ជាកីឡាករ Chelsea ពីឆ្នាំ២០២១មក ដោយនៅមានកុងត្រាជាមួយតោខៀវនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦៕