Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

West Ham ទិញ​បាន​ Mohammed Kudus ពី​ Ajax ជា​ផ្លូវការ​

  • បោះពុម្ព

 

ក្លឹប West Ham United បានទិញយកខ្សែបម្រើ Mohammed Kudus ពីក្លឹប Ajax ជាផ្លូវការនៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់ក្លឹបទាំងពីរ។

Kudus នឹងមកលេងឲ្យ West Ham ក្នុងរយៈពេល៥ឆ្នាំចាប់ពីរដូវកាលនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៨ខាងមុខនេះ។ បើតាមស្ថិតិរបស់ Transfermarkt ខាង West Ham បានចាយអស់សរុប ៤៤.៥លានអ៊ឺរ៉ូក្នុងការទិញយកកីឡាករវ័យ២៣ឆ្នាំរូបនេះពី Ajax ។

Kudus បានលេងឲ្យ Ajax តាំងពីឆ្នាំ២០២០មក ដោយចូលរួមប្រកួតសរុប ៨៧ប្រកួត និងស៊ុតចូល ២៧គ្រាប់៕