Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លាលែងបាន ២សប្ដាហ៍ អតីត​គ្រូ​ជម្រើស​ជាតិ​អ៊ីតាលី​ត្រូវ​បាន​តែងតាំង​ជា​គ្រូ​អារ៉ាប៊ីសាអ៊ូឌីត

  • បោះពុម្ព

លាលែងទើបតែបាន ២សប្ដាហ៍ លោក Roberto Mancini អតីតគ្រូជម្រើសជាតិបាល់ទាត់បុរសអ៊ីតាលី ត្រូវបានតែងតាំងជាគ្រូជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត។ កុងត្រារបស់លោកជាមួយប្រទេសអារ៉ាបមួយនេះមានរយៈពេល ៤ឆ្នាំ ដោយមានសុពលភាពរហូតដល់ឆ្នាំ២០២៧។ 

បុរសអាយុ ៥៨ឆ្នាំរូបនេះធ្លាប់ដឹកអ៊ីតាលីឱ្យឈ្នះពានព្រឹត្តិការណ៍ជើងឯកបាល់ទាត់អឺរ៉ុប UEFA Euro Championship 2020 ដែលពេលនោះប្រព្រឹត្តិទៅកាលពីឆ្នាំ២០២១ (លើកពេលដោយសារកូវីដ-១៩) ដោយឈ្នះក្រុមអង់គ្លេសក្នុងវគ្គប៉េណាល់ទីកាត់សេចក្ដី។

លោកធ្លាប់ដឹកនាំក្លឹប Manchester City ឱ្យឈ្នះពានលីគកំពូលអង់គ្លេស Premier League លើកទី១ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន កាលពីឆ្នាំ២០១២កន្លងទៅ។

បន្តមកទៀតលោកបានដឹកនាំក្លឹបអ៊ីតាលី ក្លឹបទួរគី និងក្លឹបរុស្ស៊ី មុននឹងកាន់អ៊ីតាលីកាលពីឆ្នាំ២០១៨៕