Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ten Hagថា​ Maguire ជា​ខ្សែការពារ​ដ៏​ល្អ​មួយ​រូប​

  • បោះពុម្ព

លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយកាលពីពេលថ្មីៗនេះថា Harry Maguire ជាខ្សែការពារដ៏ល្អមួយរូប។

លោក Ten Hag បាននិយាយថា៖" ខ្ញុំចង់និយាយថា Harry Maguire នឹងនៅតែជាកីឡាករមួយរូបដែលជាផ្នែកមួយដ៏សំខាន់ជួយដល់ក្លឹបរបស់យើង "។ លោកបានបន្តថា៖" គ្រាន់តែថា គេត្រូវតែបង្ហាញឲ្យឃើញថាគេស័ក្ដិសមនឹងកីឡាករមួយហ្នឹង។ តាមពិតទៅគេជាខ្សែការពារដ៏ល្អមួយរូប "។

Maguire ធ្លាប់ជាប្រធានក្រុមរបស់ក្លឹប Man Utd ប៉ុន្តែថ្មីៗនេះត្រូវបានជំនួសដោយ ខ្សែបម្រើ Bruno Fernandes។ កីឡាករនេះផ្លាស់មកកាន់ Man Utd កាលពីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានអ្នកគាំទ្ររិះគន់រហូតមកដោយសារតែទម្រង់ការពាររបស់គេ៕