Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Man Utd តកុងត្រា ១០ឆ្នាំជាមួយ Adidas

  • បោះពុម្ព

ក្លឹប Manchester United និងក្រុមហ៊ុនសំលៀកបំពាក់កីឡា Adidas បានបន្តកុងត្រា ១០ឆ្នាំបន្ថែមទៀត ដោយបណ្ដាលឱ្យកុងត្រាថ្មីនេះមានសុពលភាពរហូតដល់ឆ្នាំ២០៣៥។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស BBC។

កុងត្រានេះមានតម្លៃយ៉ាងតិច ៩០០លានផោន ឬ ប្រមាណ ១ ១៦០លានដុល្លារអាមេរិក។ Adidas បានផ្គត់ផ្គង់សំលៀកបំពាក់កីឡាទៅឱ្យ Manchester United អំឡុងឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩២ ហើយក្រោយមកទៀតចាប់តាំងពីឆ្នាំ២០១៥មក។

កុងត្រាចុងក្រោយគឺធ្វើនៅឆ្នាំ២០១៥ ដែលកុងត្រានេះមានតម្លៃ ៧៥០លានផោន ឬ ក្បែរ ១ប៊ីលានដុល្លារអាមេរិក។ យ៉ាងណាមិញ កុងត្រាជាមួយ Adidas ខាង Man Utd ក៏ត្រូវបំពេញលក្ខខណ្ឌមួយចំនួនផងដែរ។ លក្ខខណ្ឌនោះគឺជាប់ជាមួយនឹងវត្តមានរបស់ក្លឹបនៅក្នុងព្រឹត្តិការណ៍ UEFA Champions League។

ប្រសិនបើខាង Man Utd ខកខានអត់បានលេង UCL ២ឆ្នាំជាប់គ្នា នោះខាង Adidas នឹងកាត់ប្រាក់ឧបត្ថម្ភចំនួន ៣០%៕