Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mbappe មិន​ព្រម​ចរចា​ជាមួយ Al Hilal ទោះ​ក្លឹប​ហ៊ាន​ឲ្យ​ប្រាក់​ឈ្នួល​ជិត ៨០០ លាន​ដុល្លារ

  • បោះពុម្ព

ខ្សែប្រយុទ្ធ Kylian Mbappe មិនព្រមចរចាជាមួយក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al Hilal។ នេះបើតាមការចុះផ្សាយរបស់ Fabrizio Romano។

នេះបើទោះជាមានរបាយការណ៍ថា ក្លឹប Al Hilal ហ៊ានឲ្យប្រាក់ឈ្នួលដល់ Mbappe ដល់ទៅប្រមាណ ៧០០ លានអឺរ៉ូក្នុងមួយឆ្នាំ បើកីឡាកររូបនេះព្រមផ្ទេរចេញពី PSG ទៅចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអ៊ូឌីត។

លើសពីនេះ ក្លឹបមហាសេដ្ឋីមួយនេះ ហ៊ានឲ្យ PSG ដល់ទៅ ៣០០ លានអឺរ៉ូ ជាថ្នូរថ្លៃផ្ទេរកីឡាករបារាំងវ័យ ២៤ ឆ្នាំរូបនេះ។ យោងតាមការរាយការណ៍ចុងក្រោយ ក្រុមគ្រួសារ Mbappe សប្បាយចិត្តនឹងសំណើរបស់ Al Hilal ហើយលើកទឹកចិត្តចង់ឲ្យ Mbappe ទៅចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអ៊ូឌីត។

PSG មិនទាន់ឆ្លើយតបយ៉ាងណាឡើយ ដោយរង់ចាំសំណើផ្លូវការ។ ទោះជាយ៉ាងណា ក្លឹបយក្សបារាំងធ្លាប់និយាយថា បើក្លឹបណាហ៊ានឲ្យថ្លៃផ្ទេរប្រមាណ ២០០ លានអឺរ៉ូ ទើបអាចមកចរចាយក Mbappe បាន។ តាមពិតទៅ PSG មិនចង់ផ្ទេរចេញ Mbappe ឡើយ ហើយចង់ឲ្យកីឡាកររូបនេះបន្តលេងឲ្យក្លឹបតាមរយៈការចុះកុងត្រាថ្មី។ យ៉ាងនេះក្ដី Mbappe ទេតើ ដែលមិនព្រមតកុងត្រាកាលពីពេលថ្មីៗនេះ។

ការណ៍នេះមានន័យថា កុងត្រា Mbappe នៅ PSG នឹងផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ។ ក្នុងករណីនេះ PSG មានតែជម្រើសពីរប៉ុណ្ណោះ។ ទីមួយ គឺផ្ទេរ Mbappe ចេញក្នុងទីផ្សាររដូវកាលក្ដៅ និងទីពីរ គឺទុក Mbappe នៅរដូវកាលនេះ តែត្រូវបាត់បង់ Mbappe ដោយមិនបានអ្វីសោះនៅរដូវកាលក្រោយ។

តាមប្រភពពី PSG ក្លឹបមិនអាចទទួលយកជម្រើសទីពីរបានឡើយ ដោយក្លឹបបានវិនិយោគយ៉ាងច្រើនលានអឺរ៉ូទៅលើ Mbappe។ លើសពីនេះ មន្ត្រី PSG ខ្លះថែមទាំងដាក់ការសង្ស័យថា Mbappe មានកិច្ចសន្យាសម្ងាត់រួចបាត់ទៅហើយជាមួយ Real Madrid ដើម្បីទៅចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញនៅរដូវកាលក្រោយដោយ PSG មិនទទួលបានថ្លៃផ្ទេរសូម្បីតែមួយសេន។

Mbappe គឺជាកីឡាករល្អរបស់ PSG ហើយមកចូលរួមជាមួយក្លឹបតាំងពីឆ្នាំ ២០១៧ មក ហើយលេងសរុបឲ្យក្លឹប ២៦០ ប្រកួត និងស៊ុតចូល ២១២ គ្រាប់។ Real Madrid គឺជាក្លឹបដែលតែងតែចាប់អារម្មណ៍ខ្លាំងលើកីឡាកររូបនេះ។

តួយ៉ាង ឆ្នាំ២០២១ Real ហ៊ានដេញថ្លៃជាង ១៦០ លានអឺរ៉ូក្នុងផ្ទេរយក Mbappe តែ PSG បដិសេធ៕