Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃ​ រិទ្ធី​ ចិញ្ចឹម​ចិត្ត​សងសឹក​ជើង​ខ្លាំង​ថៃ​ សាម៉ី​ ខណៈ​ឥលូវ​កំពុង​ពង្រឹង​សមត្ថភាព​

  • បោះពុម្ព

កីឡាករគុនខ្មែរ ថៃ រិទ្ធី ថារូបគេគឺចង់ជួបសងសឹកជាមួយអ្នកលេងគុនថៃ សាម៉ី ជាថ្មីម្ដងទៀត ព្រោះចាញ់លើកទី១ ដោយភ្លាត់ស្នៀត ខណៈពេលនេះកំពុងពង្រឹងសមត្ថភាពជាបណ្ដើរៗដើម្បីត្រៀមប៉ះគ្នានៅពេលខាងមុខ។

នេះបើតាមការបញ្ជាក់របស់សាមីខ្លួនផ្ទាល់ក្នុងការកម្មវិធី Talk Show មួយគឺកីឡាករ ថៃ រិទ្ធី ថាកីឡាករបរទេសដែលរូបគេចង់ជួប និងសងសឹកបំផុតនោះគឺជើងខ្លាំង សាម៉ី ព្រោះតែធ្លាប់ចាញ់ដោយភ្លាត់ស្នៀតនៅទឹកទី១ កន្លងទៅ។

ការចាញ់ដោយមិនសូវអស់ចិត្ត ចាញ់ដោយខ្លួនភ្លាត់ និងមិននឹកស្មាន ដូច្នេះហើយទើបរូបគេចិញ្ចឹមចិត្តចង់ជួបសងសឹកជាថ្មី។កីឡាករ ថៃ រិទ្ធី បានបន្ថែមទៀតថាបើមិនមានបញ្ហាសុខភាព និងហ្វឹកហាត់ត្រៀមខ្លួនបានល្អហើយនោះគឺលោក ធន់ សុភា ដែលជាគ្រូបង្វឹករបស់ខ្លួននឹងដាក់ឲ្យប៉ះជើងខ្លាំងរបស់ថៃខាងលើនេះម្ដងទៀត។

ជាក់ស្ដែងការខំប្រឹងរបស់ រិទ្ធី ក្រោយប្ដេជ្ញាចិត្ត និងទទួលបានដំបូន្មានល្អៗរបស់លោក ធន់ សុភា រួចមកក៏បានផលមែនដោយសងសឹកលើ ក្រុងចក្រ បានវិញកាលពីថ្ងៃទី១៥ ខែកក្កដា បើទោះជាធ្លាប់ចាញ់រហូត២ដងហើយក្ដី។

ហេតុនេះជំនួបសងសឹកបន្តទៀតជាមួយ សាម៉ី គឺកាន់តែកៀកៗមកហើយ។ រំលឹកដែរថា កីឡាករ ថៃ រិទ្ធី ឬ ធន់ រិទ្ធី ធ្លាប់ចាញ់សន្លប់ក្នុងទឹកទី១ ក្រោមថ្វីដៃអ្នកលេងគុនថៃ សាម៉ី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣៕