Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Hazard បដិសេធ​ឱកាស​ទៅ​លេង​ជាមួយ Messi នៅ​អាមេរិក

  • បោះពុម្ព

ខ្សែស្លាប Eden Hazard បានបដិសេធសំណើទៅចូលរួមជាមួយក្លឹប Inter Miami។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Voetbalkrant ហើយចុះផ្សាយបន្តដោយ Goal។

Hazard ត្រូវបានរាយការណ៍ថា បានបដិសេធសំណើនេះ ដោយសារកីឡាករវ័យ ៣២ ឆ្នាំ ចង់បន្តអាជីពនៅអឺរ៉ុប។ យោងតាមប្រភពដដែល រហូតមកទល់ពេលនេះ មិនទាន់មានក្លឹបអឺរ៉ុបណាមួយចង់បាន Hazard នោះឡើយ។ ទោះជាយ៉ាងណា Hazard នៅតែមានចេតនាចង់បន្តរកក្លឹប ដោយមិនទាន់ចង់ចូលនិវត្តន៍។

Hazard ធ្លាប់ជាកីឡាករមួយស្ថិតក្នុងចំណោមកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់ ជាពិសេសកាលពេលលេងនៅ Chelsea កាលពីឆ្នាំ ២០១២ ដល់ ២០១៩។ កាលពីឆ្នាំ ២០១៩ កីឡាករបែលហ្សិកបានសម្រេចចិត្តទៅលេងនៅ Real Madrid។ យ៉ាងណាក៏ដោយ រយៈពេល ៤ ឆ្នាំនៅក្លឹបយក្សអេស្ប៉ាញ កីឡាករបានជួបប្រទះបញ្ហារបួសជាច្រើនដែលធ្វើឲ្យ Hazard ធ្លាក់ទម្រង់លេងជាគំហុក។

ខ្សែស្លាបលេងបានតែជាង ៧០ ប្រកួត ហើយស៊ុតចូល ៧ គ្រាប់ប៉ុណ្ណោះឲ្យ Real Madrid។ កាលពីខែមុន ភាគីក្លឹប Real និងភាគី Hazard បានព្រមព្រៀងចែកផ្លូវគ្នា។ នៅអាមេរិកឯណោះវិញ ក្លឹប Inter Miami បានបើកយុទ្ធនាការនាំចូលកីឡាករល្បីៗដែលលេងនៅក្លឹបអឺរ៉ុបធំៗ។

តួយ៉ាងក្លឹបទើបតែផ្ទេរចូលបានសម្រេចខ្សែប្រយុទ្ធ Lionel Messi ខ្សែបម្រើ Sergio Busquets និង ខ្សែការពារស្លាប Jordi Alba៕