Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្វះ​​តែ​២​ថ្ងៃ​ទៀត​ទេ World Cup ២០២២​ក្នុង​ប្រទេស​កាតា​មក​ដល់​ហើយ

  • បោះពុម្ព

ព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup ដែលរៀបចំនៅប្រទេសកាតានឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី២០ ខែ វិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០២២។ប្រទេសទាំង៣២ដែលមកពី៥សហព័ន្ធទ្វីបផ្សេងគ្នាជុំវិញពិភពលោករួមមាន អាស៊ី អាហ្រ្វិក អាមេរិកខាងត្បូង អឺរ៉ុបនិង CONCACAF នឹងត្រូវប្រជែងគ្នារកមួយក្រុមជាជើងឯក។

ម្ចាស់ផ្ទះកាតានឹងមានភារកិច្ចប្រកួតបើកឆាកដំបូងគេបង្អោះនៅថ្ងៃទី ២០ ខែ វិច្ឆិកា ទល់នឹងអេក្វាឌ័រក្នុងកីឡដ្ឋាន Al Bayt នាទីក្រុង Al Khor។ក្នុងការបើកនៃកម្មវិធីក៏មានការសម្ដែងបទចម្រៀងពីតារាកូរ៉េខាងត្បូង Jung Kook នៃក្រុម BTS និងក្រុមចម្រៀងអាមេរិក Black Eyed Peas។

កាតាបានរៀបចំកីឡដ្ឋានចំនួន៧មានដូចជា Lusail Lconic, Al Bayt, Stadium 974, Al Thumama, Khalifa International Stadium, Education City, Ahmad bin Ali និង Al Janoub សម្រាប់ការលេងទាំង៦៤ប្រកួតនៅ World Cup។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងលេងនៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២២ ក្នុងកីឡដ្ឋាន Lusail ដែលអាចផ្ទុះអ្នកទស្សនាបាន៨០ ០០០នាក់។ ខាងក្រោមជាប្រាក់រង្វាន់ដែលក្រុមនីមួយៗត្រូវទទួលបានតាមចំណាត់ថ្នាក់របស់ខ្លួន៖

ក្រុមឈ្នះជើងឯក ទទួលបាន៤២លានដុល្លារ

ក្រុមឈ្នះជើងឯករង ទទួលបាន ៣០លានដុល្លារ

ក្រុមលេខ៣ ទទួលបាន២៧លានដុល្លារ

ក្រុមលេខ៤ ទទួលបាន២៥លានដុល្លារ

ក្រុមស្ថិតនៅចំណាត់ថ្នាក់ពីលេខ៥ដល់លេខ៨ ទទួលបាន១៧លានដុល្លារក្នុង១ក្រុម

ក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ៩ដល់លេខ១៦ ទទួលបាន១៣លានដុល្លារក្នុង១ក្រុម

ក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ១៧ដល់៣២ទទួលបាន៩លានដុល្លារក្នុង១ក្រុម៕