បណ្តាញសង្គម

Varane ទម្លាយ​ថា រឿងរ៉ាវ​ Ronaldo ប៉ះពាល់​ក្រុម​កីឡាករ​ទាំង​មូល

ខ្សែការពារក្លឹប Manchester United កីឡាករ Raphael Varane បានលើកឡើងនៅក្នុងវិទ្យុបារាំង Europe 1 កាលពីពេលថ្មីៗនេះថា រឿងរ៉ាវជុំវិញករណីរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Crisitiano Ronaldo ពិតជាប៉ះពាល់ក្រុមកីឡាករទាំងមូលណាស់។

«វាពិតណាស់ រឿងនេះវាប៉ះពាល់ពួកយើង»។ នេះជាការលើកឡើងរបស់ Varane។ ខ្សែការពាររូបនេះធ្លាប់លេងជាមួយ Ronaldo តាំងពីនៅក្លឹប Real Madrid។

Varane បានបន្ថែមថា៖ «ពួកយើងទាំងអស់គ្នាព្យាយាមរក្សានូវការអត់ធ្មត់ ហើយមិនចង់លូកដៃចូលរឿងនេះទេ»៕