Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Hazardថា​ នឹង​ចាកចេញ​ភ្លាម​ពី​ Real Madrid បើ​ខាង​ក្លឹប​ស្នើ​សុំ

  • បោះពុម្ព

Eden Hazard បាននិយាយទៅកាន់សារព័ត៌មាន Marca នៅក្នុងថ្ងៃនេះថា គេនឹងចាកចេញភ្លាមពីក្លឹប Real Madrid បើខាងក្លឹបស្នើសុំគេឲ្យចាកចេញ។

Hazard បាននិយាយថា៖" ខ្ញុំត្រូវតែបង្ហាញគ្រប់គ្នាថា ខ្ញុំនៅតែអាចបន្តលេងបាល់ទាត់បាន ព្រោះតែមនុស្សជាច្រើនសង្ស័យលើសមត្ថភាពខ្ញុំ។ រឿងហ្នឹងវាធម្មតាទេ ព្រោះខ្ញុំមិនសូវបានចូលប្រកួតប៉ុន្មានទេ ៣ឆ្នាំកន្លងទៅនេះ។

ខ្ញុំយល់ចំណុចហ្នឹង។ យ៉ាងណាក៏ដោយ ខ្ញុំនៅតែចង់លេងឲ្យក្លឹបនេះ នេះជាក្លឹបខ្ញុំស្រមៃពីក្មេងមក ណាមួយខ្ញុំនៅសល់កុងត្រា១រដូវកាលទៀតផងដែរ "។ កីឡាករនេះបន្ត៖" អញ្ចឹងហើយវាមិនអាចនោះទេ ដែលខ្ញុំនឹងចាកចេញពីក្លឹបនៅខែមករាខាងមុខ តែវាអាចនៅរដូវកាលក្ដៅខាងមុខ។

និយាយទៅនៅលើក្លឹប បើក្លឹបថា អរគុណសម្រាប់ពេលកន្លងមក តែឥឡូវអ្នកត្រូវទៅហើយ ខ្ញុំក៏ព្រមភ្លាម ព្រោះវាធម្មតាទេ។ ខ្ញុំចង់នៅលេងបន្តទៀត ដើម្បីបង្ហាញថាខ្ញុំនៅតែជាកីឡាករឆ្នើម "។

តាំងពីចាកចេញពី Chelsea មកកាន់ Real Madrid តាំងពីរដូវកាលឆ្នាំ២០១៩/២០២០ Hazard មិនមានការលេចធ្លោក្នុងការប្រកួតនោះទេ ព្រោះតែមានរបួសជាប់ជាញឹកញយពេក ដែលធ្វើឲ្យអាកខាន ឬចូលលេងមិនបានច្រើននាទី។

ក្នុងរដូវកាលនេះ គេសះស្បើយពីរបួសដោយចូលលេងបាន ៦ប្រកួត និងស៊ុតចូល១គ្រាប់។ គេក៏មានឈ្មោះក្នុងក្រុមជម្រើសជាតិប៊ែលហ្ស៊ិក ដើម្បីចូលរួមប្រកួត World Cup 2022 នេះផងដែរ៕