Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

World Cup ឆ្នាំ១៩៦២៖ យុគសម័យមាសរបស់ឆេក ត្រូវបញ្ចប់ក្រោមថ្វីជើងប្រេស៊ីលនៅវគ្គផ្ដាច់ព្រ័ត្

  • បោះពុម្ព

FIFA World Cup ឆ្នាំ 1962 គឺជាការប្រកួតលើកទី ៧នៃពានរង្វាន់បាល់ទាត់ពិភពលោក ដែលត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ៣០ ខែឧសភាដល់ថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ១៩៦២ នៅប្រទេសឈីលី។

វគ្គជម្រុះបានធ្វើឡើងនៅចន្លោះខែសីហា ឆ្នាំ ១៩៦០ ដល់ខែធ្នូ ឆ្នាំ ១៩៦១ ដោយមានក្រុមចំនួន ៥៦ មកពី ៦ទ្វីប។ ប្រេស៊ីលបានការពារជើងឯក World Cup របស់ពួកគេដោយជោគជ័យ ដោយបានយកឈ្នះ ឆេកូស្លូវ៉ាគី ក្នុងលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Santiago ប្រទេសឈីលី។

ពួកគេបានក្លាយជាក្រុមទីពីរ បន្ទាប់ពីអ៊ីតាលីក្នុងឆ្នាំ ១៩៣៤ និង ១៩៣៨ ដែលបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកពីរដងជាប់ៗគ្នា។ ប្រទេសម្ចាស់ផ្ទះឈីលីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ដោយបានយកឈ្នះលើក្រុមយូហ្គោស្លាវីក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជម្រុះចំណាត់ថ្នាក់លេខ ៣ ។

ទីក្រុងដែលរៀបចំ និងកីឡដ្ឋាន

បន្ទាប់ពីទ្វីបអឺរ៉ុបធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកពីរលើកជាប់ៗគ្នា សហព័ន្ធបាល់ទាត់ទ្វីបអាមេរិកបានអះអាងថាការប្រកួតឆ្នាំ ១៩៦២ ត្រូវតែធ្វើឡើងនៅអាមេរិកខាងត្បូង បើពុំនោះទេពួកគេនឹងធ្វើពហិការទាំងស្រុងនៃការប្រកួតនេះ។

សមាជរបស់ FIFA ដែលធ្វើឡើងក្នុងទីក្រុង Helsinki បានចាត់ទុកថា ប្រទេសឈីលីអាចរៀបចំព្រឹត្តិការណ៍ World Cup បាន។ កីឡដ្ឋានចំនួន ៨ ត្រូវបានជ្រើសរើសដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនៅក្នុងទីក្រុងចំនួនប្រាំបីរួមមាន Santiago, Viña del Mar, Rancagua, Arica, Talca, Concepción, Talcahuano និង Valdivia។

កីឡដ្ឋានដែលប្រើប្រាស់សម្រាប់ប្រកួតច្រើនជាងគេគឺ Estadio Nacional ក្នុងទីក្រុង Santiago ដែលមាន ១០ប្រកួត។ កីឡដ្ឋាន Estadio Sausalito នៅ Viña del Mar បានរៀបចំការប្រកួតចំនួន ៨ ហើយកីឡដ្ឋាននៅ Rancagua និង Arica ដែលនៅឆ្ងាយ (ទីតាំងតែមួយគត់ដែលមិននៅជិតទីក្រុងផ្សេងទៀត) ទាំងពីរបានរៀបចំការប្រកួតចំនួន ៧។

ក្រុមដែលចូលរួម ទម្រង់នៃការប្រកួតគឺស្រដៀងទៅនឹងការប្រកួតឆ្នាំ ១៩៥៨ ដែរគឺ ក្រុមចំនួន ១៦ ត្រូវបានជម្រុះ ចែកចេញជា ៤ពូល។

ក្រុមដែលចូលរួមមានដូចជា៖ ឈីលី (ប្រទេសម្ចាស់ផ្ទះ) ប្រេស៊ីល (ការពារជើងឯក) អាហ្សង់ទីន អ៊ុយរូហ្គាយ ឆេកូស្លូវ៉ាគី អង់គ្លេស សហភាពសូវៀត អាល្លឺម៉ង់ខាងលិច អ៊ីតាលី ហុងគ្រី អេស្ប៉ាញ យូហ្គោស្លាវី ប៊ុលហ្គារី កូឡុំប៊ី ម៉ិកស៊ិក និងស្វីស។

វគ្គផ្ដាច់ព្រ័ត្

រ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ត្រូវរៀបចំនៅកីឡដ្ឋាន Estadio Nacional, Santiago ដែលមានអ្នកគាំទ្រ ចូលរួមជិត ៧ម៉ឺននាក់។ អាជ្ញាកណ្តាល Nikolay Latyshev មកពីសហភាពសូវៀតត្រូវបានជ្រើសរើសឲ្យដឹកនាំការប្រកួតនេះ។

ជាលទ្ធផល ប្រេស៊ីលបានយកឈ្នះ ៣-១ លើក្រុមជម្រើសជាតិ ឆេកូស្លូវ៉ាគី ហើយវាក៏ជាលើកទីមួយផងដែរសម្រាប់ឆេកូស្លូវ៉ាគី ដែលសព្វថ្ងៃគឺប្រទេសឆេក បានចំណាត់ថ្នាក់លេខ ២ ពិភពលោក។

កីឡាករលេចធ្លោ

Vavá ត្រូវបានចាត់ទុកថាជាកីឡាករលេចធ្លោសម្រាប់ World Cup នៅឈីលីនេះក្រោយក្លាយជា Top Scorer ម្នាក់ក្នុងចំណោម ៤នាក់ ហើយកាន់តែសំខាន់ទៀតនោះរូបគេគឺជាអ្នកស៊ុតគ្រាប់ទីបី នៅវគ្គផ្ដាច់ព្រ័ត្រជួយប្រេស៊ីលឲ្យការពារតំណែងជើងឯក។

ឈ្មោះពេញ Edvaldo Izidio Neto មានរហស្សនាមថា Vavá លោកត្រូវបានចាត់ទុកថាជាខ្សែប្រយុទ្ធដ៏ល្អបំផុតម្នាក់ក្នុងជំនាន់របស់នោះ។ Vavá បានលេងជាខ្សែប្រយុទ្ធសំខាន់ (ឬខ្សែប្រយុទ្ធកណ្តាល) សម្រាប់ក្លឹប Sport Club do Recife, C.R. Vasco da Gama, S.E. Palmeiras និងក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល៕