បណ្តាញសង្គម

ទោះ​ជា​ជាប់​លេខ ១០ គ្រូ Man City នៅ​តែ​ថា Liverpool ជា​គូ​ប្រជែង​ធំ​បំផុត​របស់​ខ្លួន

 

លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City នៅតែចាត់ទុកថា ក្លឹប Liverpool ជាគូប្រជែងធំបំផុតរបស់ក្លឹបមេឃខៀវទីក្រុងមេឆេស្ទើរ។

លោកបានលើកឡើងថា ការប្រកួតប៉ះនឹងក្លឹបហង្សក្រហមតែងតែពិបាក។ លោកយល់ថា ទោះជាក្លឹបនេះនៅចំណាត់ថ្នាក់លេខ១០ នៃតារាង Premier League ក៏ដោយ ក៏ក្លឹបនេះនៅតែជា «គូប្រជែងដ៏ធំបំផុតសម្រាប់ពានលីគកំពូលអង់គ្លេសដដែល»។

កាលពីពេលថ្មីៗនេះ លោក Jurgen klopp អ្នកចាត់ការក្លឹប Liverpool យល់ថា ក្លឹបរបស់ចាកឆ្ងាយពីការប្រកួតប្រជែងដណ្ដើមពាន Premier League ហើយ។ក្លឹប Manchester City នឹងធ្វើដំណើរទៅប្រកួតជាមួយក្លឹប Liverpool នៅកីឡដ្ឋាន Anfield នៅថ្ងៃអាទិត្យសប្ដាហ៍នេះ៕