Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Chelsea ហ៊ាន​ដេញ​ថ្លៃ ១០០លាន​ ដើម្បី​ទិញ​កីឡាករ ១៩ឆ្នាំ​ពី Dortmund

  • បោះពុម្ព

ក្លឹបអង់គ្លេស Chelsea ហ៊ានឱ្យ ១០០លានអឺរ៉ូ ដើម្បីនាំចូលខ្សែបម្រើ ១៩ឆ្នាំរបស់ក្លឹបអាល្លឺម៉ង់កីឡាករ Jude Bellingham។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអាល្លឺម៉ង់ Bild។ខ្សែបម្រើអង់គ្លេសរូបនេះបានក្លាយជាទីចាប់អារម្មណ៍របស់ក្លឹបយក្សនានា ក្រោយពេលដែលបង្ហាញខ្លួនបានល្អនៅក្លឹប Dortmund។

កីឡាកររូបនេះលេងនៅអាល្លឺម៉ង់ចាប់តាំងពីឆ្នាំ២០២០ ដោយលេងបាន ១០៤ប្រកួត និងរកបាន ១៥គ្រាប់។ មិនទាន់មានព័ត៌មានលម្អិតថា កីឡាកររូបនេះចង់ចេញពី Dortmund ឬ យ៉ាងណានោះ ស្របពេលដែលគេមានកុងត្រារហូតដល់ទៅ ៣ឆ្នាំទៀតឯណោះជាមួយក្លឹបអាល្លឺម៉ង់នេះ។

ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មាន Bild បានចុះផ្សាយថា ក្លឹប Dortmund ចង់បាន ១២០លានអឹរ៉ូសម្រាប់កីឡាករយុវជនរូបនេះ៕