Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាល់​ដែល Maradona ទះ​ចូល​ទី នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ

  • បោះពុម្ព

បាល់ដែលខ្សែប្រយុទ្ធអាហ្សង់ទីន Diego Maradona ទះបញ្ចូលទី នឹងត្រូវដាក់លក់ក្នុងតម្លៃពី ២,៧លានដុល្លារអាមេរិក ទៅដល់ប្រមាណ ៣,៣៥លានដុល្លារអាមេរិក។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។បាល់នេះត្រូវបានប្រើប្រាស់ក្នុងប្រកួតរវាងអាហ្សង់ទីន និងអង់គ្លេសកាលពីវគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៨៦។ នៅពេលនោះដែរ អាហ្សង់ទីនបានឈ្នះក្នុងលទ្ធផល ២ ទល់ ១។

យ៉ាងណាមិញ ចំណោម ២គ្រាប់ដែលអាហ្សង់ទីនមាននោះគឺ គ្រាប់បើកមុខដ៏ចម្រូងចម្រាសរបស់ Maradona ដែលជាគ្រាប់យកដៃទះបញ្ចូលទី ឬ គេឱ្យរហស្សនាមថា បាល់ «ដៃព្រះ - Hand of God»។

សារព័ត៌មាន BBCបានចុះផ្សាយថា បាល់ដែល Maradona ទះនោះត្រូវបានដាក់ដេញថ្លៃដោយលោក Ali Bin Nasser ដែលជាអាជ្ញាកណ្ដាលទុយណេស៊ីក្នុងប្រកួតនោះ។

បាល់នេះនឹងលក់ដេញថ្លៃនៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ ដែលកម្មវិធីមួយផ្នែករបស់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅប្រទេសកាតារ។គួរបញ្ជាក់ផងដែរ ក្រោយពេលដែលអាហ្សង់ទីនយកឈ្នះអង់គ្លេស អាហ្សង់ទីនបានបំបាក់ម៉ិកស៊ីកូនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងមុននឹងឈ្នះអាល្លឺម៉ង់ខាងលិចដោយប្រផិតប្រផើយនៅវគ្គផ្ដាច់ព្រ័ត្រ៕