Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Arteta ឆ្លើយ​តប​នឹង​ការ​រិះគន់​របស់​ Aubameyang លើ​សមត្ថភាព​​ដឹកនាំ​ Arsenal

  • បោះពុម្ព

លោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal បានធ្វើការឆ្លើយតបនៅក្នុងថ្ងៃនេះ នឹងសម្ដីរបស់ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ដែលចេញពីវីដេអូមួយដោយបានធ្វើឌឺឌងរិះគន់ថា លោកបានតែជាមួយកីឡាករក្មេងៗ រីឯកីឡាករធំៗ ល្បីៗលំដាប់ៗ លោកមិនអាចដឹកនាំពួកគេបានទេ។

ទាក់ទងនឹងរឿងនេះលោក Arteta បានត្រឹមតបវិញថា៖" អ្នកគ្រប់គ្នាមានសេរីភាពក្នុងការនិយាយអីក៏និយាយទៅ គឺស្រេចតែពួកគេទៅចុះ "។

សម្រាប់រឿងរ៉ាវនៅក្នុងក្រុម Arsenal នៅក្នុងពេលនេះ អ្នកចាត់ការរូបនេះក៏បានលើកឡើងថា៖" អស្ចារ្យមែនទែន ខ្ញុំមិនដែលមានពេលល្អប្រសើរដូចបែបនេះទេ គឺថាមានភាពសប្បាយរីករាយច្រើន ខិតខំធ្វើការហ្វឹកហាត់អីហ្នឹងជាងមុនច្រើន ទំនាក់ទនងជាមួយកីឡាករទាំងអស់កាន់តែល្អជាងមុន ក្នុងនាមជាគ្រូដឹកនាំគឺពេញចិត្តនឹងក្រុមនេះណាស់ "។

ទោះមានការឌឺឌងដូចខាងលើមែនទែនក៏ប៉ុន្តែ Auba ក៏បានធ្វើបកស្រាយផងដែរថា នេះជាសម្ដីដែលគេនិយាយនៅពេលគេទើបតែចេញពី Arsenal ប៉ុណ្ណោះ ដោយនៅខណៈនេះ គេគឺមានតែជូនពរ Arsneal ឲ្យកាន់តែជោគជ័យក្នុងរដូវកាលនេះផងដែរ។

Arsenal មានភាពជោគជ័យខ្លាំងនៅក្នុងរដូវកាលនេះ ដោយនៅខណៈនេះកំពុងឈរនៅលេខ១ នៅតារាងប្រកួត Premier League ដោយមាន២៤ពិន្ទុ៕