បណ្តាញសង្គម

Barcelona នឹង​​ធ្លាក់​ទៅ Europa League ប្រសិន​ករណី​នេះ​កើត​ឡើង

ក្លឹប Barcelona បានប្រកួតស្មើគ្នា ៣-៣ ជាមួយ Inter Milan ក្នុងការប្រកួតទី៤វគ្គសន្សំពិន្ទុក្នុងពូល C នៃពានរង្វាន់ Champions League កាលពីយប់មិញ។៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Barcelona ធ្វើបានដោយខ្សែប្រយុទ្ធ Ousmane Dembele និង Robert Lewandowski ២គ្រាប់ម្នាក់ឯង។

ស្របពេលដែល៣គ្រាប់របស់ Inter រកបានដោយកីឡាករ Nicolo Barella, Lautaro Martinez និង Gonsens។ តាមរយៈលទ្ធផលនេះ Inter បន្តឈរលេខ២ក្នុងពូល ខណៈ Barca នៅលេខ៣។ កាលពីជើងទីមួយដែលលេងកាលពីដើមខែតុលានេះក្នុងទឹកដីប្រទេសអ៊ីតាលី Inter បានយកឈ្នះ Barca ១-០។

ក្នុងករណីប្រកួតទី៥ប្រសិនបើ Inter អាចយកឈ្នះ Viktoria Plzen នោះ Barcelona នឹងត្រូវធ្លាក់ទៅលេងពាន Europa League ជាលើកទីពីររដូវកាលជាប់គ្នា៕