Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Rudiger បែក​ក្បាល ២០ថ្នេរ ដើម្បី​ឱ្យ Real ឡើង​ទៅ​វគ្គ ១៦ក្រុម​នៃ UCL

  • បោះពុម្ព

ខ្សែការពារក្លឹប Real Madrid កីឡាករ Antonio Rudiger បានបែកក្បាល ដែលត្រូវការដេរ ២០ថ្នេរ ក្រោយតែតបញ្ចូលទីក្នុងប្រកួតប៉ះនឹងក្លឹបអ៊ុយក្រែន Shakhtar Donestk កាលពីយប់ថ្ងៃអង្គារ។

មូលហេតុដែលធ្វើឱ្យលោកបែកក្បាល ដោយសារតែលោកហក់តែតបាល់បញ្ចូល តែជាអកុសលអ្នកចាំទីក្លឹប Shakhtar ក៏ព្យាយាមហក់ទះបាល់ចេញដែរ។ ជាលទ្ធផល បាល់ចូលទី ប៉ុន្តែក្បាលរបស់កីឡាករទាំងបានបុកគ្នា ហើយរបួសទាំងសងខាង។

កីឡាកររូបនេះបានបង្ហោះក្នុងបណ្ដាញសង្គមជាមួយនឹងបង់រុំក្បាលថា លោកនៅរស់ជាធម្មតាទេ។ យ៉ាងណាមិញ Rudiger នឹងត្រូវស្កេនមើល ក្រែងលមានប្រេះឆ្អឹងលលាដ៍ក្បាល។ ការតែតបញ្ចូលទីនេះ ធ្វើឱ្យការប្រកួតបញ្ចប់ទៅដោយលទ្ធផល ១-១ ដែលបណ្ដាលឱ្យ Real Madrid ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃ UEFA Champions League៕