បណ្តាញសង្គម

ល្បី​ថា​ Man Utd ទាក់ទង​ចង់​បាន​ Morata ពី​ Atletico

ក្លឹប Manchester United ក្រោមការដឹកនាំរបស់ លោក Erik Ten Hag អ្នកចាត់ការថ្មីរបស់ក្លឹបនេះត្រូវបានប្រភពជាច្រើនបានចុះផ្សាយថាបានទាក់ទងចង់បានកីឡាករជាពិសេសគឺ ខ្សែប្រយុទ្ធពីបណ្ដាក្លឹបនានាជាច្រើន ដែលក្នុងនោះក៏មាន ខ្សែប្រយុទ្ធ Alvaro Morata ពីក្លឹប Atletico Madrid សម្រាប់រដូវកាលក្ដៅនេះ។

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports នៅក្នុងថ្ងៃនេះ។បើតាមប្រភពខាងលើ Man Utd បានទាក់ទងចង់បាន ខ្សែប្រយុទ្ធ Morata ធ្វើឡើងក្រោយក្លឹបនេះបានបញ្ឈប់គម្រោងទិញយក ខ្សែប្រយុទ្ធ Marko Arnautovic ពីក្លឹប Bologna ក្រោយមានអ្នកគាំទ្ររិះគន់ច្រើនពេក ដោយសារតែតម្លៃខ្លួន សមត្ថភាព និងរឿងអាស្រូវលើអត្តចរិកកីឡាករនេះ។

មកទល់នឹង Man Utd បានទាក់ទងចង់បាន ក៏ដូចជាដាក់សំណើសុំទិញកីឡាករទាំងល្បីឈ្មោះ និងមិនល្បីឈ្មោះជាច្រើន ប៉ុន្តែត្រូវបានបដិសេធជាច្រើនផងដែរ ដោយមកទល់នឹងពេលនេះ ក្លឹបនេះទើបនាំចូលបានកីឡាករ៣រូប ជាផ្លូវការប៉ុណ្ណោះដូចជា ខ្សែការពារ Tyrell Malacia ខ្សែបម្រើ Christian Eriksen និង ខ្សែការពារ Lisandro Martinez។

នៅក្នុងការប្រកួតបើកឆាក Premier League រដូវកាលថ្មីតទល់នឹង Brighton កាលពីថ្ងៃអាទិត្យកន្លងទៅនេះ Man Utd បានចាញ់ក្នុងលទ្ធផល ១-២៕