Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញាក់ផ្អើល PSG​ ចង់​នាំ​យក Rashford មក​ចាប់​ដៃ​គូ​ជាមួយ Mbappe និង Messi

  • បោះពុម្ព

ក្លិបយក្សរបស់បារាំង Paris Saint-Germain មានគម្រោងចង់ផ្ទេរយកខ្សែប្រយុទ្ធ Marcus Rashford ក្នុងរដូវក្ដៅនេះ។

ម្ចាស់ជើងឯក Ligue 1 មានបំណងចង់បន្ថែមកម្លាំងនៅតំបន់ប្រយុទ្ធដើម្បីចាប់ដៃគូជាមួយ Lionel Messi និង Kylian Mbappe។ ហើយ Rashford វ័យ២៤ឆ្នាំជាខ្សែប្រយុទ្ធដែលពួកគេចង់បាន។ នេះបើយោងតាមសារព័ត៌មានរបស់បារាំង L’Equipe។

គេបានដឹងថា PSG បានបើការពិភាក្សារួចរាល់ជាមួយតំណាងរបស់ Rashford ប៉ុន្តែពួកគេមិនទាន់ដាក់សំណើផ្លូវការណាមួយទៅកាន់ Manchester United នៅឡើយទេ។ ក្លឹបបិសាចក្រហមទំនងនឹងទាមទារតម្លៃខ្លួនខ្ពស់ ប្រសិនបើ PSG ដាក់សំណើមក។

Rashford សញ្ជាតិអង់គ្លេសនឹងអស់កុងត្រាជាមួយ United នៅរដូវក្ដៅក្រោយ ប៉ុន្តែក្លឹបមានជម្រើសក្នុងការបន្តកិច្ចសន្យារបស់គេសម្រាប់មួយឆ្នាំទៀត។ PSG ពេលនេះចង់បានខ្សែប្រយុទ្ធម្នាក់ដែលអាចលេងបានទាំងបម្រើប្រយុទ្ធនិងប្រយុទ្ធចំតួ ខណៈ Rashford អាចលេងបានទាំងពីរតំណែងនេះ៕