Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

United ត្រៀម​យក Rabiot ពី Juventus ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​នៅ​តំបន់​បម្រើ

  • បោះពុម្ព

Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀង១៥លានផោនជាមួយ Juventus សម្រាប់ការផ្ទេរខ្សែបម្រើ Adrien Rabiot ហើយ។

Rabiot ដែលបានធ្លាក់ចេញពីការពេញចិត្តនៅ Juventus និងនៅសល់កុងត្រាតែមួយឆ្នាំទៀតក្នុងកិច្ចសន្យារបស់គេនឹងចូលរួមជាមួយ United ពេលដែលភាគីកីឡាករនិងក្លិបនិយាយលក្ខខណ្ឌគ្នាត្រូវរ៉ូវ។

Juventus បានចុះកុងត្រាយកកីឡាករវ័យ២៧ឆ្នាំដោយគ្មានតម្លៃខ្លួនពីក្លិប PSG កាលពីឆ្នាំ២០១៩។ ការមកដល់សេះបង្កង់គឺជាការសម្រេចចិត្តរបស់ Rabiot និងមានការពិភាក្សាជាមួយម្ដាយអ្នកស្រី Veronique ដែលជាភ្នាក់ងាររបស់គេផ្ទាល់តែម្ដង។

ត្បិតតែចរចាតម្លៃគ្នាត្រូវជាមួយ Juventus តែ United ត្រូវនិយាយលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយអ្នកស្រី Veronique មួយតង់ទៀត មុនឈានដល់ការចុះកុងត្រាផ្ទេរយក Rabiot។

បើឆាកប្រកួតដំបូងនៅ Premier League ក្លិបបិសាចក្រហមធ្វើមិនបានល្អឡើយដោយចាស់ Brighton ២-១ និងចន្លោះប្រហោងច្រើននៅតំបន់បម្រើ។ ក្រោយបញ្ចប់ការប្រកួតនេះលោក Roy Keane បានរិះគន់ចំៗលើខ្សែបម្រើ Fred និង McTominay លេងគ្មានគុណភាព ដូច្នេះទើប United ចង់រកកីឡាករថ្មីដើម្បីបំពេញតំបន់បម្រើ៕