បណ្តាញសង្គម

Maguire ត្រូវ​បាន​អ្នកគាំទ្រ​ឌឺដង ​ដឹកនាំ​កូន​ក្រុម​ Man Utd ​ឈរ​ច្រឡំ​​ជួរ​ មុន​ការ​ប្រកួត​នឹង​ Brighton

ខ្សែការពារ Harry Maguire ប្រធានក្រុម Manchester United ត្រូវបានអ្នកគាំទ្រឌឺដងរឿង ដឹកនាំកូនក្រុមរបស់ខ្លួនឈរច្រឡំជួរ មុនការប្រកួតតទល់នឹង Bighton កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

បើតាមវីដេអូដែលថតជាប់បានឲ្យដឹងថា Maguire និងអ្នកចាំទី David De Gea បានប្រកែកគ្នារឿងការឈររបស់ក្រុម Man Utd របស់ខ្លួន ដោយ Mgauire ឲ្យកូនក្រុមឈរនៅឆ្វេង រីឯ De Gea ចង្អុលឲ្យឈរនៅខាងស្ដាំទើបត្រឹមត្រូវព្រោះ Man Utd ជាម្ចាស់ផ្ទះនៃការប្រកួត។

ជាលទ្ធផលក្រុម Man Utd និងក្រុម Brighton ត្រូវបានប្ដូរខាងគ្នា ដោយ Man Utd ឈរនៅខាងស្ដាំ រីឯ Brighton ឈរនៅខាងលើឆ្វេង។ ដោយសារតែរឿងនេះ Maguire ត្រូវបានអ្នកគាំទ្រសើចចម្អក ខណៈដែរកីឡាករនេះត្រូវបានអ្នកគាំទ្រ សើចចម្អក និងខឹងសម្បារខ្លាំងនឹងសមត្ថភាពរបស់គេតាំងពីរដូវកាលមុនមកម្ល៉េះ។ ក្នុងការប្រកួតខាងលើ Man Utd បានចាញ់ Brighton ក្នុងលទ្ធផល ១-២៕