បណ្តាញសង្គម

Everton ចាយ​លុយ​៤០លាន​ដុល្លារ​ យក​បាន​ខ្សែបម្រើ​មួយ​រូប​ពី​ Lille

ក្លឹប Everton បានធ្វើការប្រកាសជាផ្លូវការយកបាន ខ្សែបម្រើ Amadou Onana ពីក្លឹប Lille នៅក្នុងថ្ងៃនេះ។

Onana និង Everton បានព្រមព្រៀងគ្នាចុះកុងត្រារយៈពេលវែងរហូតទៅដល់៥ឆ្នាំឯណោះ ចាប់ពីរដូវកាលថ្មីនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ។ បើតាមប្រភពជាច្រើនបានឲ្យដឹងថា Everton ចាយលុយសរុបជាង ៤១លានដុល្លារ ដើម្បីទិញយកខ្សែបម្រើរូបនេះពី Lille។

កីឡាករវ័យ២០ឆ្នាំ Onana នេះ នឹងពាក់អាវលេខ៨ នៅពេលផ្លាស់មកកាន់ Everton។ ខ្សែបម្រើវ័យក្មេងនេះបានបញ្ចេញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងពេលផ្លាស់មកលេងឲ្យក្លឹបនៅ PL នេះ៕