Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Pep មិន​ខ្វល់​ថា​ Haaland ស៊ុត​ចូល​ប៉ុន្មាន​គ្រាប់​ជួយ​ Man City នោះ​ទេ

  • បោះពុម្ព

លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយនៅក្នុងសន្និសីទត្រៀមប្រកួត Premier League សប្ដាហ៍ដំបូងនិយាយក្នុងថ្ងៃនេះថា លោកមិនខ្វល់ថា ខ្សែប្រយុទ្ធ Erling Haaland នឹងស៊ុតចូលប៉ុន្មានគ្រាប់ជួយក្រុមលោកនោះទេ។

លោក Pep បាននិយាយថា៖" ខ្ញុំមិនដឹងថា Haaland នឹងស៊ុតចូលប៉ុន្មានគ្រាប់ជួយក្រុមនោះទេ ហើយខ្ញុំក៏មិនខ្វល់រឿងហ្នឹងដែរ។ ឲ្យតែគេនៅតែជាខ្លួនគេ ធ្វើអ្វីដែលគេអាចធ្វើបានដូចកន្លងមកគឺហើយ។ យើងអត់មានគិតចំណេញខាត ចាញ់ឈ្នះអីលើ Haaland ទេ យើងនៅតែជាខ្លួនយើង លេងជាក្រុមរហូត។

Haaland គេលឿន គេប្រកួត៩០នាទីជាលើកដំបូងក្នុងរយៈពេល៥ខែ កាយសម្បទាគេល្អ គេត្រូវការពេលវេលាបន្ថែម ដើម្បីកាន់តែល្អប្រសើរ "។ លោកបានបន្តថា៖" ទោះម៉េចក៏ដោយ គេស៊ុតចូល ដូចអ្វីដែលគេធ្លាប់ធ្វើកន្លងមកអញ្ចឹង។

និយាយទៅគ្រាន់តែគេសម្របនឹងយើង ហើយយើងនឹងសម្របជាមួយគេ។ ខ្ញុំអត់មានការសង្ស័យលើសមត្ថភាពគេទេ គ្រាន់តែសួរខ្ញុំថាគេនឹងស៊ុតចូលប៉ុន្មានគ្រាប់ ខ្ញុំអត់ដឹងទេ "។ Man City ទើបទិញយក Haaland ពី Dortmund សម្រាប់រដូវកាលក្ដៅនេះ។ ក្នុងសប្ដាហ៍បើកឆាក PL រដូវកាលថ្មីនេះ Man City នឹងប៉ះជាមួយ West Ham នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ៕