ធ្លាយលេខអាវ Gabriel Jesus នឹងពាក់បាត់ទៅហើយខណៈ Arsenal មិនទាន់ប្រកាសជាផ្លូវការផង
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
ខ្សែប្រយុទ្ធ Gabriel Jesus ត្រូវបានគេដឹងថានឹងពាក់អាវលេខ៩ នៅពេលមកលេងឲ្យ Arsenal ខណៈខាងក្លឹបនេះមិនទាន់ធ្វើការប្រកាសជាផ្លូវការផង។
មូលហេតុដែលគេដឹង Jesus នឹងពាក់អាវលេខ៩ នេះគឺដោយសារមានវីដេអូថតរបស់ក្រុមការងារ Arsenal បានទម្លាយនៅលើបណ្ដាញសង្គម Twiiter នៅក្នុងថ្ងៃនេះ។ វីដេអូនោះគឺជាការថតពីសកម្មភាពថតក្រៅឆាកនៃការមកដល់របស់ Jesus មកដល់ Arsenal ជាផ្លូវការ។
Jesus បានចាកចេញពី Manchester City មកកាន់ Arsenal ដោយមានកុងត្រារយៈពេល៥ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ២០២៧។ Arsenal ចាយសរុបប្រមាណ ៥៥លានដុល្លារ ដើម្បីនាំយកកីឡាករនេះមកកាន់ក្លឹបរបស់ខ្លួន៕