Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Busquets ត្រៀម​ខ្លួន​ជា​ស្រេច​ឲ្យ​តំណែង​ប្រធាន​ក្រុម​ទៅ​ឲ្យ​ Messi ​បើ​ខ្សែ​ប្រយុទ្ធ​នេះ​ត្រលប់មក​វិញ​

  • បោះពុម្ព

ខ្សែបម្រើ Sergio Busquets បាននិយាយទៅកាន់សារព័ត៌មាន RAC1 នៅក្នុងថ្ងៃនេះក្នុងន័យត្រៀមខ្លួនជាស្រេចឲ្យតំណែងប្រធានក្រុម Barcelona ទៅឲ្យខ្សែប្រយុទ្ធ Lionel Messi វិញប្រសិនបើកីឡាករនេះត្រលប់មកកាន់ Barca វិញ។

Busquests បាននិយាយថា៖" ការចាកចេញរបស់ Messi ជារឿងដែលពិបាកបំផុត វាធ្វើឲ្យតក់ស្លុតមែនទែនពេលដំបូងៗ។ ច្បាស់ណាស់ ខ្ញុំពិតជាចង់បាន Messi ត្រលប់មកវិញមែន តែយ៉ាងណាឥឡូវនេះគេជាប់កុងត្រាជាមួយក្លឹបផ្សេង ណាមួយទៀតវាក៏ពិបាកស្មុគស្មាញផងដែរដោយសារតែរបៀបដែលគេចាកចេញពីក្លឹបយើងកន្លងទៅនេះ "។

ខ្សែបម្រើនេះបន្តថា៖" និយាយទៅគ្មាននរណាជួយដល់ក្រុមយើងដូច Messi នោះទេ។ ខ្ញុំនឹកគេខ្លាំង ហើយខ្ញុំក៏ច្បាស់ផងដែរថា គេក៏នឹកខ្ញុំខ្លាំងផងដែរ។ Xavi ធ្លាប់និយាយហើយថា Messi ស្វាគមន៍ត្រលប់មកវិញ។

អញ្ចឹងខ្ញុំត្រៀមជាស្រេចឲ្យតំណែងប្រធានក្រុមទៅគេវិញ បើគេត្រលប់មកវិញ និយាយទៅខ្ញុំគោរព និងកោតសរសើរគេខ្លាំងមែនទែន "។ Messi និង Busquests ធ្លាប់ជាមិត្តរួមក្រុម Barca ១៣ឆ្នាំហើយ ចាប់ពីរដូវកាលឆ្នាំ២០០៨/០៩ រហូតដល់រដូវកាលឆ្នាំ២០២០/២១៕