Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Luke Shaw ​ថា Man Utd ​លេង​បាល់​គ្មាន​អារម្មណ៍ ​និង​មិន​យល់​ចិត្ត​គ្នា

  • បោះពុម្ព

ខ្សែការពារ Luke Shaw បាននិយាយថាក្រុមបិសាចក្រហម Manchester United លេងបាល់គ្មានអារម្មណ៍ក្នុងខ្លួន មិនយល់ចិត្តគ្នាទើបចាញ់ក្រុម Wolves ក្នុងលទ្ធផល ១-០។

លេងនៅក្នុងដីខ្លួនឯងផង ប៉ុន្តែក្រុម Man Utd ធ្វើមិនបានល្អនោះទេ។ ពួកគេប្រើប្រាស់ទម្រង់ ៤-២-២-២ ដដែលដូចលើកមុន ប៉ុន្ដែលទ្ធផលវិញមិនល្អប្រសើរឡើយ។

ដោយបានចាញ់ក្រុម Wolves ក្នុងលទ្ធផល ១-០ របូត៣ពិន្ទុសំខាន់ក្នុងការប្រជែងចូល Top4 ទៅហើយ។ជាមួយលទ្ធផលនិងទម្រង់លេងបែបនេះដែរ Shaw ខ្សែការពារស្លាបរបស់ Man Utd បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ខ្ញុំមិនមានអារម្មណ៍ថាយើងលេងទាំងអស់គ្នានោះទេ។

យើងមានអារម្មណ៍ថាយើងកំពុងពិបាក។ ខ្ញុំគិតថាយើងមិនអាចដាក់បន្ទុកទៅលើអ្នកចាត់ការថ្មីឡើយ។ យើងបានលេងជាមួយគ្នាយូរមកហើយ។ អ្នកអាចមើលសមាជិកក្រុមរបស់យើង ហើយយើងមានក្រុមដ៏មានគុណភាព ប៉ុន្តែពេលខ្លះគុណភាពមិនគ្រប់គ្រាន់សម្រាប់ឈ្នះការប្រកួតឡើយ”៕