Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រក្សា​ទម្រង់​លេង​ល្អ Chelsea ត​កុងត្រា​ឲ្យ Thiago Silva មួយ​ឆ្នាំ​ទៀត

  • បោះពុម្ព

ក្លឹបតោខៀវ Chelsea បានបន្ថែមកុងត្រាថ្មីឲ្យខ្សែការពារ Thiago Silva មួយឆ្នាំទៀត ពោលរហូតដល់បញ្ចប់រដូវកាល២០២២-២៣។

កីឡាករវ័យ៣៧ឆ្នាំសញ្ជាតិប្រេស៊ីលបានបង្ហាញខ្លួន២២ប្រកួតហើយឲ្យ Chelsea ក្នុងរដូវកាលនេះ។ រដូវកាលមុន Silva បានជួយ Chelsea យកឈ្នះ Manchester City លើកពាន Champions League កាលពីខែ ឧសភា ឆ្នាំ ២០២១។

ទល់នឹងពេលនេះ គេរកបាន៤គ្រាប់ហើយចាប់តាំងពីចូលរួមជាមួយ Chelsea ដោយគ្មានតម្លៃខ្លួនពីក្លឹប Paris St-Germain កាលពីខែ សីហា ឆ្នាំ ២០២០។ និយាយប្រាប់វិបសាយរបស់ក្លឹប អតីតកីឡាកររបស់ក្លឹប AC Milan បានបង្ហាញពីអារម្មណ៍ថា គេមិននឹកស្មានអាចលេងនៅ Chelsea បាន៣ឆ្នាំនោះទេ គេពិតជារីករាយដែលបានលេងនៅរដូវកាលបន្ទាប់ទៀត៕