Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាំ សុវណ្ណរ៉ាត់ ៖ លឹម ពិសុទ្ធ ជាគ្រាប់ពេជ្រមួយរបស់កម្ពុជា

  • បោះពុម្ព

ផ្ដល់បទសម្ភាសន៍មកកាន់ Sabay កាលពីពេលថ្មីៗនេះ អ្នកចាំទីឆ្នើមរបស់ក្លឹបព្រះខ័នរាជស្វាយរៀង អាំ សុវណ្ណរ៉ាត់ បានកោតសរសើរពីសមត្ថភាពភាពខ្សែបម្រើស្លាបវ័យក្មេងភ្នំពេញក្រោន លឹម ពិសុទ្ធ និងចាត់ទុកយុវជនរូបនេះជាគ្រាប់ពេជ្រដ៏សំខាន់ម្នាក់របស់កម្ពុជា។

ការលើកឡើងរបស់អ្នកចាំទីមកពីខេត្តពោធិ៍សាត់ ធ្វើឡើងបន្ទាប់ពីក្រុមជើងឯកលីគកំពូលកម្ពុជា ២ សម័យកាលព្រះខ័នរាជស្វាយរៀងប្រកួតស្មើ ៣-៣ ជាមួយម្ចាស់ជើងឯកលីគ ៦ សម័យកាលភ្នំពេញក្រោន នៅកីឡដ្ឋាន Smart RSN កាលពីថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២១កន្លងទៅ។

អ្នកចាំទីដៃទី១រូបនេះ បានបញ្ជាក់បែបនេះ ៖«សម្រាប់កីឡាករ លឹម ពិសុទ្ធ នេះយើងអាចនិយាយបានថា ជាគ្រាប់ពេជ្រមួយរបស់កម្ពុជាដែរ គាត់នៅក្មេងហើយសមត្ថភាពគាត់គឺល្អមែនទែន ល្អគួរឱ្យកត់សម្គាល់។ អ៊ីចឹងខ្ញុំសង្ឃឹមថាគាត់នឹងអាចជួយជាតិបានកាន់តែល្អប្រសើរ»។

កីឡាករដដែលបានបន្ថែមទៀតថា ការបង្ហាញខ្លួនរបស់លឹម ពិសុទ្ធ កាលពីថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២១ គឺល្អសឹងតែនឹកស្មានមិនដល់ ជាពិសេសជម្រើសជាតិកម្ពុជាវ័យក្មេងរូបនេះ បានបង្កើតឱកាសគ្រោះថ្នាក់ជាច្រើន ហើយថែមទាំងរកបាន ២គ្រាប់ទៀតផង៕