Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Tyson ផ្ដាំ Spence ប្រយ័ត្ន​ល្បិច​មួយ​របស់ Pacquiao ព្រោះ​ធ្លាប់​ធ្វើ​ឲ្យ​គេ​វង្វេង​ច្រើន​នាក់​ហើយ

  • បោះពុម្ព

Mike Tyson បានផ្ដាំទៅកាន់ Errol Spence Jr ឲ្យប្រយ័ត្នចំពោះការបំលាស់ទីរបស់ Manny Pacquiao មុនជំនួបរវាងកីឡាករទាំងពីរមកដល់នៅខែសីហាខាងមុខ។

កីឡាករអាមេរិកមិនដែលស្គាល់ពាក្យចាញ់ Spence វ័យ៣១ឆ្នាំ អាយុប្អូន Pacquiao ដល់ទៅ១១ឆ្នាំ។ ពួកគេនឹងត្រូវប៉ះគ្នានៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២១ នៅកីឡដ្ឋាន T-Mobile Arena ទីក្រុង Las Vegas រដ្ឋ Nevada។ យ៉ាងណា Tyson ប្រាប់ ES News ថា ការបំលាស់ទីរបស់កីឡាករវ័យ៤២ឆ្នាំអាចជាល្បិចឧបសគ្គមួយសម្រាប់ Spence។

Tyson បាននិយាយថា វាគឺជាការប្រកួតល្អមួយ។ អ្នកមិនអាចមើលស្រាល Pacquiao បានទេ ព្រោះគេបានយកឈ្នះ Thurman រួចទៅហើយ។ Pacquiao អាចផ្លាស់ទីចុះឡើងពេញរេញ អាចធ្វើឲ្យដៃគូរញ៉េរញ៉ៃ។

ប្រកួតចុងក្រោយរបស់ Pacquiao បានយកឈ្នះ Thurman កាលពីខែ កក្កដា ឆ្នាំ ២០១៩ ឈ្នះបានខ្សែក្រវាត់ WBA នឹងផ្ដល់មេរៀនឲ្យកីឡាករវ័យ៣២ឆ្នាំចាញ់ជាលើកដំបូង។ Errol Spence Jr មានកំណត់ត្រាប្រកួត២៧ដង ឈ្នះទាំង២៧ និងផ្ដួលដៃគូឲ្យសន្លប់២១ដង៕