Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Enrique ​ថា​លោក​នឹង​គាំទ្រ​អ៊ីតាលី ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​

  • បោះពុម្ព

លោក Luis Enrique គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ ថាលោកនឹងគាំទ្រក្រុមអ៊ីតាលីនៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2020 ខាងមុខនេះ។

ក្រោយពីអ៊ីតាលី បានយកឈ្នះលើក្រុមអេស្ប៉ាញហើយ លោក Luis Enrique បានទទួលស្គាល់បរាជ័យនេះ ប៉ុន្តែលទ្ធផលចាញ់នេះមិនបានធ្វើឱ្យពិបាកចិត្តនោះទេ។

ការមិនពិបាកចិត្តនេះ ក៏ដោយសារអេស្ប៉ាញធ្វើបានល្អហើយក្នុងការប្រកួតទល់អ៊ីតាលី ដោយគ្រាន់តែមិនមានសំណាងនៅវគ្គប៉េណាល់ទីប៉ុណ្ណោះ។ អតីតអ្នកចាត់ការក្រុម FC Barcelona ខាងលើបាននិយាយទៀតថា៖ “ខ្ញុំអបអរអ៊ីតាលី ហើយសង្ឃឹមថាពួកគេនឹងលេងបានល្អទៀតនៅប្រកួតចុងក្រោយ និងព្យាយាមឈ្នះពានរង្វាន់នេះឱ្យបាន។

ខ្ញុំនឹងគាំទ្រក្រុមអ៊ីតាលីនៅវគ្គផ្ដាច់ព្រ័ត្រនេះ ព្រោះពួកគេពិតជាលេងបានល្អមែនទែន”៕