Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្វី​ទៅ​ជា​ការ​បំផ្ទុះ​ការ​ផ្សព្វផ្សាយ​ស៊ីហ្គេម​ ២០២៣...​

  • បោះពុម្ព

អគ្គលេខាធិការ CAMSOC ការបំផ្ទុះការផ្សព្វផ្សាយ ស៊ីហ្គេម និង ប៉ារ៉ាហ្គេម ២០២៣ គឺជាយុទ្ធនាការធ្វើការផ្សព្វផ្សាយផ្សេងៗឲ្យប្រជាជនកម្ពុជា និងបណ្ដាប្រទេសនានាបានដឹងថាកម្ពុជានឹងមានព្រឹត្តិការណ៍មួយនេះនៅពេលខាងមុខ។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) សម្រាប់កិច្ចប្រជុំរួចហើយនៅសប្ដាហ៍នេះគឺពិនិត្យវឌ្ឍនភាពការងារគណៈកម្មការផ្សព្វផ្សាយ។

អ្នកជំនាញខាងកីឡាខាងលើនេះបន្ថែមទៀតថា យុទ្ធនាការបំផ្ទុះការផ្សព្វផ្សាយនេះគឺធ្វើឡើងមុនព្រឹត្តិការណ៍កើកឡើង២ឆ្នាំហើយឥលូវនេះដល់ពេលវេលាផងដែរ។យុទ្ធនាការផ្សព្វផ្សាយបំផ្ទុះព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២៣ គឺបែងចែកក្នុងប្រទេស និងក្រៅប្រទេស។

ការផ្សព្វផ្សាយក្នុងប្រទេសគឺតាមរយៈទូរទស្សន៍ផ្សេងៗ។ ចំពោះការផ្សាយទៅក្រៅស្រុកគឺប្រើយន្តការការទូត ការបរទេសតាមរយៈស្ថានទូតខ្មែរនៅតាមប្រទេសតំបន់អាស៊ាន និងស្ថានទូតខ្មែរនៅបរទេសដែលមានប្រជាជនកម្ពុជារស់នៅទីនោះច្រើន។

ក្នុងនោះដែរ CAMSOC នឹងផលិតឧបករណ៍ វីដេអូផ្សេងៗដាក់ទៅស្ថានទូតបរទេសនៅស្រុកខ្មែរ។ មួយវិញទៀតក៏មានជាការផ្សព្វផ្សាយតាម Online ផងដែរដូចជាបណ្ដាញសង្គមជាដើម ការធ្វើបែបនេះគឺរឹតតែឲ្យមានគុណតម្លៃ រឹតតែឲ្យមានការគាំទ្រ និងជាការទទួលបានគាំទ្រឧបត្ថម្ភព្រឹត្តិការណ៍កាន់តែច្រើន។

រំលឹកដែរថា គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និង ប៉ារ៉ាហ្គេម លើកទី៣២ (CAMSOC) តែងតែបើកកិច្ចប្រជុំពិនិត្យជាមួយគណៈកម្មការជំនាញផ្សេងៗ។ កិច្ចប្រជុំប្រជុំនេះដឹកនាំដោយឯកឧត្ដម ថោង ខុន រួមនិងអគ្គលេខាធិការឯកឧត្ដម វ៉ាត់ ចំរើន៕